រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥ __ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា __ គណៈកម្មការទី២រដ្ឋសភាប្រជុំពិភាក្សាប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ __ វីដេអូ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ __ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សប្បុរសជននាំយកម៉ាស់ និងជែលលាងដៃ ប្រគល់ជូនសម្តេចប្រធានរដ្ឋសភា សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩
សប្បុរសជននាំយកម៉ាស់ និងជែលលាងដៃ ប្រគល់ជូនសម្តេចប្រធានរដ្ឋសភា សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩
Prepaired By: NA1472 ​ Date: (12/19/2020 5:18:07 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានអនុញ្ញាតអោយ លោកឧកញ៉ា អ៊ុច សម្បត្តិ និងលោកជំទាវ ប្រធានក្រុមហ៊ុនគ្រួសារកក់ក្តៅ ចូលជួបសំដែងការគួរសម នៅភូមិគ្រឹះសម្តេច ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ និងបាននាំយកម៉ាស់ចំនួន៥ម៉ឺនម៉ាស់ ព្រមទាំងជែលលាងដៃចំនួន៣ពាន់ដប មកប្រគល់ជូនសម្ដេច សម្រាប់ទុកចែកជូន ប្រជាពលរដ្ឋ ដើម្បីរួមចំណែកក្នុងការការពារការឆ្លងជំងឺកូវីដ១៩ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ា និងលោកជំទា ចំពោះអំណោយដ៏ថ្លៃថ្លាទាំងនេះ ដោយសម្ដេចបានគូសបញ្ជាក់ថា នេះជាការឆ្លុះបង្ហាញពីស្មារតីសាមគ្គី និងវប្បធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ននិងចាំបាច់។

ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខា- ភិបាលឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ពិសេសការថែរក្សាសុខភាពផ្ទាល់ខ្លួន ឱ្យបានរឹងមាំ ការធ្វើអនាម័យ លាងសម្អាតដៃជាប្រចាំ និងត្រូវចេះតាមដានសុខភាព បើមានការសង្ស័យ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ឬទាក់ទង ទៅលេខទូរស័ព្ទ១១៥។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានថ្លែងកោតសរសើរអរគុណចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាល មន្រ្តីសុខាភិបាល អាជ្ញាធរ ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា និងបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ពិសេសក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំបំពេញការងារ ដ៏លំបាកនេះ ទាំងថ្ងៃទាំងយប់ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ។

ជាក់ស្តែងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ ក្នុងសហគមន៍ជាលើកដំបូង ដែលធ្វើឲ្យគ្រប់ មជ្ឈដ្ឋានត្រូវរងការវាយប្រហារផ្លូវអារម្មណ៍ធ្ងន់ធ្ងរ តែរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានអំពាវនាវឱ្យមាន ការស្ងប់ស្ងាត់ និងបង្កើនការជឿជាក់លើចំណាត់ការរបស់អ្នកជំនាញ ក៏ដូចជាស្មារតីទទួលខុសត្រូវខ្ពស់របស់ពលរដ្ឋ។

ក្នុងនាមជាមេដឹកនាំ វាងវៃ បត់បែន រហ័សរហួន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសថា នេះជាសង្គ្រាមដែល មានរយៈពេល២សប្តាហ៍ ទាមទារអោយមានកិច្ចព្យាយាមផ្តោតអារម្មណ៍ជាងមុន ពីគ្រប់មជ្ឈដ្ឋាន ក៏ដូចជាត្រៀមលក្ខណៈជាស្រេចផ្លាស់ ប្តូរតាមសភាពការណ៍ ហើយកម្ពុជាបានរៀបចំភ្លាមៗឡើង នូវសេនាធិការដឹកនាំដោយក្រសួងសុខាភិបាល និងសម្រេចចិត្តភ្លាមៗដោយ រាជរដ្ឋាភិបាលក្នុងការជំរុញថវិកា ក៏ដូចជា ចលនាគាំទ្របន្ទាន់នៅទូទាំងប្រទេសពីសប្បុរសជន ដែលទទួលបានលទ្ធផលគួរជាទីកក់ក្តៅ បំផុត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន