សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី រៀបចំយុទ្ធនាការយុវនារីវ័យក្មេងឆ្ពោះទៅរកភាពជាអ្នកដឹកនាំ នៅស្រុកលើកដែក ខេត្តកណ្តាល
ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី រៀបចំយុទ្ធនាការយុវនារីវ័យក្មេងឆ្ពោះទៅរកភាពជាអ្នកដឹកនាំ នៅស្រុកលើកដែក ខេត្តកណ្តាល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/11/2020 8:46:51 PM )

ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី (ក.ស.ក.ន.ស) បានរៀបចំយុទ្ធនាការយុវនារីវ័យក្មេង ឆ្ពោះទៅរកភាពជាអ្នកដឹកនាំ (#Girl2Leader Cambodia) នៅវិទ្យាល័យកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ដោយមានការ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពី លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិ កម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ក.ស.ក.ន.ស

ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាវាគ្មិនពី លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី ៨ នៃរដ្ឋសភា អនុប្រធានក្រុមសភាជាតិ កម្ពុជា នៃអ្នកនយោបាយស្រ្តី និងជាឯកអគ្គរាជទូត WPL លោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភា លោកជំទាវ ត្រឹង ថាវី អនុប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា លោកជំទាវ តឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ-មន្រ្តីនៃវិទ្យាស្ថានសភាកម្ពុជា សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូវិទ្យាល័យកំពង់ភ្នំ និង មន្រ្តីរាជការ កងកំលាំងជុំវិញស្រុក សរុបប្រមាណ ២៤៥រូប។

នៅក្នុងសុន្ទរកថាស្វាគមន៍ លោកជំទាវ ឡោក ខេង បានជម្រាបជូនពីប្រវត្តិសវតាររបស់អង្គការ WPL ដែលបានអញ្ជើញសមាជិក សភាជាស្រ្តីមកពីប្រទេសចំនួន៧០ នៅគ្រប់តំបន់ទូទាំងពិភពលោក ដើម្បីរួមគ្នារកដំណោះស្រាយបញ្ហាប្រឈមនានា ដែលស្រ្តីនៅក្នុង ពិភពលោកនៅតែបន្តជួបប្រទះ ដូចជា គម្លាតយេនឌ័រ បញ្ហាប្រឈមនៃការវិវដ្ត ជាពិសេស រនាំងរារាំងវត្តមានស្ត្រីចូលរួមក្នុងវិស័យ នយោបាយជាដើម។ លោកជំទាវ បានគូសបញ្ជាក់ជូនអង្គពិធីពីសារៈសំខាន់ និងគុណតម្លៃនៃវេទិកា #Girl2Leader នេះ ដែលពិតជាឆ្លុះ បញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីភាពចាំបាច់របស់អ្នកដឹកនាំជាស្រ្តី ក្នុងវិស័យនយោបាយនៅគ្រប់កម្រិត នៃស្ថាប័នជាតិ វិស័យឯកជន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជាអ្នកដឹកនាំ ជាពិសេសអ្នកធ្វើគោលនយោបាយ ដើម្បីស្របទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់ រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ លោកជំទាវ បានបន្ថែមថា កាលណាភាគរយនៃស្រ្តីជាអ្នកដឹកនាំ ឬអ្នកធ្វើគោលនយោបាយ មានកាន់តែច្រើន ពេលនោះ បញ្ហាឬក្តីកង្វល់របស់ស្រ្តី នឹងត្រូវបានលើកកម្ពស់ និងចាត់ទុកជាអាទិភាពខ្ពស់ ក្នុងការសម្រេច និងដោះស្រាយ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី បានអញ្ជើញឡើងចែករំលែកនូវគោលគំនិតសំខាន់ៗបន្ថែម និងផ្តល់នូវអនុសាសន៍ដ៏មានអត្ថន័យ ដោយបានគូសបញ្ជាក់ថា ទោះបីនេះ ជាយុទ្ធនាការលើកទី៤ ដែលសភាកម្ពុជាបានធ្វើ ប៉ុន្តែសកម្មភាពលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ត្រូវបានអនុវត្តជាយូរឆ្នាំណាស់ មកហើយ ជាពិសេស បានចែងយ៉ាងច្បាស់នៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល នៅគ្រប់ដំណាក់កាល។ ស្រ្តីនៅកម្ពុជាត្រូវ បានជំរុញលើកទឹកចិត្តទំាងក្នុងវិស័យឯកជន និងរដ្ឋ។ ស្រ្តីនៅកម្ពុជាបានក្លាយជាអ្នកដឹកនាំ ក្នុងជួរកងកម្លំាងប្រដាប់អាវុធ ជាអ្នក នយោបាយ ជាពាណិជ្ជករ និងបានដឹកនាំក្នុងវិស័យផ្សេងៗទៀត។

"យុទ្ធនាការនេះបានផ្តល់ឱកាសដល់យុវតី ពិសេសយុវតីនៅស្រុកលើកដែ កបានស្តាប់ការរៀបរាប់បទពិសោធន៍ផ្ទាល់ពីសមាជិកសភា ស្រ្តី ដើម្បីជំរុញលើកទឹកចិត្តយុវតី ឲ្យក្លាយជាអ្នកដឹកនាំ ដោយពួកគេនឹងមានភាពអង់អាចក្នុងការសម្រេចចិត្តលើវាសនារបស់ខ្លួននៅ ពេលពួកគេបានឃើញអ្វីដែលគំរូ" នេះជាការគូសបញ្ជាក់របស់លោកជំទាវ ឃួន សុដារី។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើរអោយអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នាំគ្នាជួយថែរក្សានូវ សុខសន្តិភាពអោយបានល្អប្រសើរ។ នៅពេលប្រទេសជាតិមានសុខសន្តិភាពនោះ ទើបអាចអោយយើងគ្រប់គ្នាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដើរហើរ និងប្រកបមុខរបរគ្រប់បែបយ៉ាង ជាពិសេស សិស្សានុសិស្សមានពេលវេលាគ្រប់គ្រាន់ ក្នុងការសិក្សា និងអាចអោយ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេសជាតិអោយមានភាពរីកចម្រើន។

ចំណែកវាគ្មិនផ្សេងៗទៀត ក៏បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃយុទ្ធនាការនេះ និងធ្វើការចែករំលែកបទពិសោធន៍ដែល ធ្លាប់បានឆ្លងកាត់ ដើម្បីអោយក្មួយៗយុវតី មានភាពក្លាហានក្នុងការក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគត ដោយត្រូវខិតខំរៀនសូត្រ អោយមានសមត្ថភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញការងារ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ។

សូមជម្រាបថា ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី នៃសភាព្រះរាជាណាចក្រកម្ពុជា (ហៅកាត់ថា កសកនស) ជាសេនា ធិការរបស់សភា ដែលមានគោលដៅអនុវត្តគោលនយោបាយ លើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី ចូលរួមក្នុង វិស័យនយោបាយ និងសកម្មភាពនានារបស់សង្គមនៅគ្រប់កំរិត។ នាពេលកន្លងមកសមាជិកសភាជាស្រ្តី បានទៅចូលរួមកិច្ចប្រជុំ មេដឹកនាំ នយោបាយស្រ្តីពិភពលោកលើកទី១៩ “Women Political Leader”  នៅឯទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលកិច្ចប្រជុំនេះប្រារព្ធ ឡើងដើម្បីប្រមូលផ្តុំនូវសំឡេង និងបញ្ហាប្រឈមនានារបស់ស្រ្តីលើពិភពលោក រាយការណ៍ជូនកិច្ចប្រជុំG20 ដើម្បីឱ្យមេដឹកនាំពិភព- លោកចូលរួម លើកកម្ពស់សមភាពយេនឌ័រ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកាសភា អង្គការ WPL ក៏បានបន្តទំនាក់ទំនង ជាមួយ កនកស ដោយបានស្នើឲ្យរដ្ឋសភាកម្ពុជាដឹកនាំធ្វើ “យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ” ក្នុងប្រទេសកម្ពុជាដែល ភាសាអង់គ្លេសហៅថា“ Girl2Leader Cambodia”។ គួរបញ្ជាក់ផងដែរថា ចំណុចសំខាន់នៃយុទ្ធនាការគឺ ផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីផ្តល់ព័ត៌មាន ឱ្យមានលក្ខណៈទូលំទូលាយ និងបានលឺដល់ស្រីលើសកលលោក ព្រមទាំងបណ្តុះគំនិតឱ្យក្មេងស្រីទាំងនោះមាន ក្តីសុបិន្ត និងយកគម្រូតាមអ្នកនយោបាយជាស្រ្តីនៅលើពិភពលោក (women role model) តាមរយៈការណែនាំអំពីបទពិសោធន៍ជីវិត នយោបាយផ្ទាល់ខ្លួនរបស់អ្នកនយោបាយជាស្រ្តី ។

យុទ្ធនាការសំខាន់របស់ WPL គឺដើម្បីលើកកម្ពស់ ក៏ដូចជាបង្កើនការចូលរួមរបស់ស្រ្តីទូទាំងសកលលោក នៅលើឆាកនយោបាយគឺ យុទ្ធនាការ#girl2leader។ យុទ្ធនាការនេះ បានបង្កើតឡើងដោយវេទិកាអ្នកដឹកនាំជាស្រ្តីពិភពលោក ( Women Political leaders) ជាមួយ នឹងពាក្យស្លោកថា ដឹកនាំដូចជាក្មេងស្រី (Lead like a Girl)។ ដែលគំនិតផ្តួចផ្តើមនេះមានគោលបំណងស្វែងរកការចូលរួមរបស់ក្មេងស្រី កាន់តែច្រើនក្នុងនយោបាយ និងគាំទ្រដោយសភាសហគមន៍អឺរ៉ុប បានចាប់ផ្តើមដំបូងក្នុងខែតុលា ឆ្នាំ២០១៧ នៅប្រទេសម៉ាល់តាដឹកនាំ ដោយ លោកស្រី Marie Louise Coleiro-Preca ប្រធានាធិបតីប្រទេសម៉ាល់តា

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន