អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ជម្រាបអ្នកវិនិយោគចិនថា កម្ពុជាស្វាគមន៍ និងយកចិត្តទុកដាក់ អ្នកវិនិយោគបរទេសទាំងអស់
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ជម្រាបអ្នកវិនិយោគចិនថា កម្ពុជាស្វាគមន៍ និងយកចិត្តទុកដាក់ អ្នកវិនិយោគបរទេសទាំងអស់
Prepaired By: NA1472 ​ Date: (10/23/2019 6:31:45 AM )

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានលើកពីសក្តានុពលវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយបរិយាកាសធុរកិច្ច វិនិយោគ និងកិច្ច សម្រួលពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាដល់គណៈប្រតិភូធុរកិច្ចចិន ដឹកនាំដោយ ឯកឧត្តម វ័ន យៀកហ្វី អនុប្រធាន និងជាលេខា បក្សនៃគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។

នៅក្នុងជំនួបពិភាក្សាការងារ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះការចំណាយពេលវេលារបស់គណៈប្រតិភូ ធ្វើដំណើរមកកម្ពុជា ដើម្បី ស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ឯកឧត្តមបានលើកឡើងផងដែរ អំពីកំណែទម្រង់ និងវិធានការសំខាន់ៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលប្រតិបត្តិការ ធុរកិច្ចរបស់ផ្នែកឯកជន សំដៅពង្រឹងឯករាជ្យភាព និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ជាពិសេសទាក់ទាញ ការបណ្តាក់ទុនថ្មីៗពីបរទេស លើវិស័យសំខាន់ៗដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤។

ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍គ្រប់អ្នកវិនិយោគបរទេស មិនថាប្រទេសចិន សហគមន៍អឺរ៉ុបទេ កម្ពុជាស្វាគមន៍រាល់ ការវិនិយោគបរទេសទាំងអស់។ ឯកឧត្តមបានលើកឡើងថា តាមរយៈគោលនយោបាយ ខ្សែក្រវ៉ាត់មួយផ្លូវមួយ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រជាជនចិន បានជំរុញឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយបានលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិបានល្អប្រសើរ។

ឯកឧត្តម វ័ន យៀកហ្វី បានមានប្រសាសន៍ថា អ្នកវិនិយោគមកពីចិននេះ គឺមានបំណងចង់ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ស្របពេលដែលប្រទេសកម្ពុជា និងប្រទេសចិន មានចំណងទំនាក់ទំនងល្អជាមួយគ្នាស្រាប់។ ឯកឧត្តម បានគូសបញ្ជាក់ថា គោលនយោបាយដែលប្រទេសចិនបានបង្កើតឡើង មិនបានគិតផលប្រយោជន៍ចិនតែមួយនោះទេ គឺគិតដល់ផលប្រយោជន៍រួមជា ផលប្រយោជន៍អាស៊ាន និងពិភពលោក។

ទាំង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា និង ឯកឧត្តម វ័ន យៀកហ្វី បានសម្តែងនូវមោទនភាពចំពោះកិច្ចប្រឹងប្រែងរួមគ្នានៃ ប្រទេសកម្ពុជា និងចិន ដែលបានធ្វើឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីនៃប្រទេសទំាងពីរ មានភាពល្អប្រសើរជាងពេលណាៗទំាងអស់ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន