វីដេអូ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ __ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរាជទូត រដ្ឋទូត ប្រទេសជាច្រើនប្រចំានៅកម្ពុជា ចូលរួមបើកសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៦
ឯកអគ្គរាជទូត រដ្ឋទូត ប្រទេសជាច្រើនប្រចំានៅកម្ពុជា ចូលរួមបើកសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៦
Prepaired By: NA1472 ​ Date: (10/3/2019 8:42:59 PM )

ឯកអគ្គរាជទូត និងរដ្ឋទូត ជាច្រើនប្រចំានៅកម្ពុជា បានចូលរួមបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ។ រដ្ឋសភាបានបើកសម័យប្រជុំរដ្ឋសភាលើកទី៣ បន្ទាប់ពីបានវិស្សមកាលរយៈពេលបីខែកន្លងមក។ វិស្សមកាលដែល ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា បានចុះស្វែងយល់សុខទុក្ខពលរដ្ឋដោយផ្ទាល់នៅតាមមូលដ្ឋាន និងបានចូលរួមការងារសង្គម និងការ ពង្រឹងវិស័យការទូតសភានៅក្នុង និងក្រៅប្រទេសជាច្រើនរួចមក។

ការបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន១០៧រូប និងមានវត្តមានចូលរួមជាកិត្តិយសពី ឯកឧត្តម លោកជំទាវ ជាឯកអគ្គរាជទូត រដ្ឋទូត និងតំណាង ព្រមទំាងអង្គការក្រៅរដ្ឋាភិបាលជាដៃគូ ប្រចំានៅកម្ពុជាច្រើនទៀត។ មានដូចជា ស្ថាទូតសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតគុយប៉ា ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតអង់គ្លេស ស្ថានទូតសឹង្ហបូរី ស្ថានទូតបារំាង ស្ថានទូត ជប៉ុន ស្ថានទូតថៃ និងស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជាជាច្រើនទៀត និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ។

សម័យប្រជុំរដ្ឋសភា លើកទី៣ ពេលនេះ មានរបៀបវារៈចំនួន៧ រួមមាន៖ ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦។របាយការណ៍ស្តីពីសកម្មភាព របស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣ នីតិកាលទី៦។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់ អង្គការហាមឃាត់អាវុធគីមី។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី សំណង់។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម។

ជាការកត់សម្គាល់ នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រផ្ញើជូនសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៦ ព្រះមហាក្សត្របាន កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភាទំាងអស់ ដែលបានបំពេញការងារអស់ពីកម្លំាងកាយចិត្ត ពុំគិតការនឿយហត់ ខិតខំយកចិត្តទុកដាក់ក្នុងការ បម្រើការងារដល់ប្រជាពលរដ្ឋ និងដោះស្រាយនូវរាល់បញ្ហាប្រឈមបានជាបន្តបន្ទាប់៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន