រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » គណ:កម្មការសុខាភិបាលនៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋរបស់មន្ទីរពេទ្យរដ្ឋ និងឯកជន ក្នុងខេត្តកំពង់ស្ពឺ
គណ:កម្មការសុខាភិបាលនៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋរបស់មន្ទីរពេទ្យរដ្ឋ និងឯកជន ក្នុងខេត្តកំពង់ស្ពឺ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 2:16:53 AM )

លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារី នៃរដ្ឋសភា បានដឹកនាំសមាជិកសមាជិកាជួបពិភាក្សាការងារជាមួយ ឯកឧត្តម វី សំណាង  អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ស្ពឺ។

លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨នៃរដ្ឋសភា បានមានប្រសាសន៍ថា បេសកកម្មរបស់គណៈកម្មការជំនាញនៃរដ្ឋសភានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយពីការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី និងស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាពាំនាំនូវផលលំបាករបស់ប្រជាពលរដ្ឋ ជូនថ្នាក់ដឹកនាំជួយដោះស្រាយ។

លោកជំទាវប្រធានគណ:កម្មការបានបញ្ជាក់ដែរថា គណៈកម្មការក៏ចង់ដឹងពីផលលំបាក និងបញ្ហាប្រឈមរបស់អ្នកអនុវត្តច្បាប់នៅក្នុងខេត្ត ដើម្បី រួមគ្នារកមធ្យោបាយកែលម្អ ធ្វើយ៉ាងណាជំរុញឲ្យសេវាសាធារណៈរបស់រដ្ឋកាន់តែល្អប្រសើរឡើង ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្តល់សេវាសុខាភិបាលជូនបងប្អូនកម្មករ កម្មការិនី ដែលមានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (បសស) និងប័ណ្ណសមធម៌សម្រាប់ ពលរដ្ឋក្រីក្រ។

លោកជំទាវបានជំរុញអោយអាជ្ញាធរខេត្ត បន្តផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណ(បសស) ជូនដល់បងប្អូនកម្មករ កម្មការិនីអោយបាន យល់កាន់តែច្បាស់ថែមទៀត។

លោកជំទាវក៏បានស្នើឲ្យអាជ្ញាធរខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះការបំផ្លាញកាកសំណល់វេជ្ជសាស្រ្តរបស់មន្ទីរពេទ្យឯកជន ត្រូវធ្វើអោយបានត្រឹមត្រូវ តាមលក្ខណ:បច្ចេកទេស។

ឯកឧត្តម វី សំណាង អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូរដ្ឋសភា អំពីសមិទ្ធផលការងារដែល អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធសម្រេចបាន ក្នុងអាណត្តិទី៥កន្លងមក។ ឯកឧត្តមបញ្ជាក់ថា ក្នុងដំណើរការកែទម្រង់ស៊ីជម្រៅនៅគ្រប់ថ្នាក់ គ្រប់ផ្នែក គឺបានបន្តជម្រុញអនុវត្តដោយឆន្ទ:មុតស្រួច និងកាន់តែមានប្រសិទ្ធភាព ពិសេសការលើកកម្ពស់អភិបាលកិច្ចល្អនៃស្ថាប័នរដ្ឋ ការពង្រឹងយុត្តិធម៌ សមធម៌ក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិដោយទទួលបាននូវការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តមអភិបាលខេត្តក៏បានជម្រាបជូនពីភាពរីកចម្រើនលើវិស័យនានា ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់គណៈកម្មការទី៨ នៃរដ្ឋសភានេះ ផងដែរ ពិសេសលើបញ្ហាសុខុមាលភាពប្រជាពលរដ្ឋ ដោយឯកឧត្តមបានបញ្ជាក់ថា ក្នុងទូទាំងខេត្តកំពង់ស្ពឺមានមន្ទីរពេទ្យបង្អែកសរុបចំនួន៤កន្លែង មណ្ឌលសុខភាពសរុបចំនួន៥៥កន្លែង និងប៉ុស្តិ៍សុខភាពមានចំនួន៤កន្លែង មានបុគ្គលិកសុខាភិបាលចំនួន៨៤១នាក់ ឱសថស្ថាន និងឱសថស្ថានរង សរុបមានចំនួន៦៧កន្លែង សេវាសុខាភិបាលឯកជនសរុបមានចំនួន៥៨០កន្លែង។ ចំពោះយន្តការគាំពារប្រជាពលរដ្ឋក្រីក្រ បច្ចុប្បន្នកម្មវិធីមូលនិធិ សមធម៌កំពុងត្រូវបានអនុវត្តទូទាំងខេត្តកំពង់ស្ពឺ ដោយបានគ្របដណ្តប់មូលដ្ឋានសុខាភិបាលសរុបចំនួន៥៨កន្លែង ក្នុងនោះមាននៅមន្ទីរពេទ្យបង្អែក ខេត្តចំនួន០១កន្លែង មន្ទីរពេទ្យបង្អែកស្រុក០៣កន្លែង និងមណ្ឌលសុខភាព៥៥កន្លែង។

ឯកឧត្តម វី សំណាង មានប្រសាសន៍បន្ថែមថា នៅក្នុងឆ្នាំ២០១៨កន្លងមក កម្មវិធីសមធម៌ក្នុងខេត្តបានបម្រើជូនប្រជាជនក្រីក្រដែលមកប្រើប្រាស់ សេវាបានចំនួន១២,៤៥៤ករណី។ ទន្ទឹមនឹងការសម្រេចបាននូវលទ្ធផលការងារដូចខាងលើ ឯកឧត្តមក៏បានជម្រាបជូនពីផលលំបាក និងបញ្ហា ប្រឈមមួយចំនួនជូនគណៈកម្មការនៃរដ្ឋសភាបានជ្រាប និងជួយធ្វើអន្តរាគមន៍ដោះស្រាយផងដែរ។

លោកជំទាវ ឡោក ខេង បានកោតសរសើរចំពោះការខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តកំពង់ស្ពឺ និងបានសន្យាថា គណៈកម្មការនឹងពាំនាំនូវផលលំបាកនានាដែលខេត្តបានលើកឡើងទៅជូនថ្នាក់ដឹកនាំក្រសួងសាមីជួយដោះស្រាយតាមយន្តការរបស់រដ្ឋសភា។

សូមបញ្ជាក់ថា គណ:ប្រតិភូគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារី នៃរដ្ឋសភា បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តកំពង់ស្ពឺ មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។

ក្នុងដំំណើរបំពេញបេសកកម្មនៅខេត្តកំពង់ស្ពឺនេះ គណ:ប្រតិភូក៏បានអញ្ជើញចុះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មណ្ឌលសុខភាពដុំក្រវ៉ាន់ មន្ទីរពេទ្យឯកជន និងបានចុះជួបសំណេះសំណាលស្វែងយល់ពីស្ថានភាពការងារ និងសាកសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនី នៅរោងចក្រកាត់ដេរ សាងវូ និង រោងចក្រកាត់ដេរ ស៊ូភៀល ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន