វិមានរដ្ឋសភា៖ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាលើកម្មវិធីការងារចុះបេសកកម្មរបស់គណៈកម្មការ ក្នុងអំឡុងពេលវិស្សមកាលរបស់រដ្ឋសភា ស្របតាមតួនាទី និងភារកិច្ចជំនាញ របស់គណៈកម្មការ ដែលទទួលខុសត្រូវលើវិស័យមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន។
កិច្ចប្រជុំធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំគណៈកម្មការទី៤ នៃវិមានរដ្ឋសភា ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ អនុប្រធាន សមាជិកគណៈកម្មការ ទីប្រឹក្សា និងមន្រ្តីជំនួយការគណៈកម្មការផងដែរ៕
