អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំតាម ដានវឌ្ឍនភាពការងាររៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការអភិវឌ្ឍសភាអេឡិចត្រូនិក (e-Parliament)»
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំតាម ដានវឌ្ឍនភាពការងាររៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការអភិវឌ្ឍសភាអេឡិចត្រូនិក (e-Parliament)»
Prepaired By: NARA1472 ​ Date: (10/19/2026 1:11:06 AM )
វិមានរដ្ឋសភា៖ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងតាម​ដានវឌ្ឍនភាព ការងារ នៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការអភិវឌ្ឍសភាអេឡិចត្រូនិក (e-Parliament)» នៅវិមានរដ្ឋសភា។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូប។

អង្គប្រជុំបានធ្វើការពិភាក្សា និងពិនិត្យយ៉ាងល្អិតល្អន់លើកម្មវិធីសិក្ខាសាលា និងលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងរៀបចំផែនការបន្តដើម្បីធានាឱ្យការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍសភាអេឡិចត្រូនិច (e-Parliament) នេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលជាផ្លែផ្កា ស្របតាមទិសដៅនៃការធ្វើទំនើបកម្មស្ថាប័នរដ្ឋសភាឱ្យក្លាយជា «សភា ឌីជីថល»។

សូមជម្រាបថា៖សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការអភិវឌ្ឍសភាអេឡិចត្រូនិច(e-Parliament) នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណា​ចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិការដ្ឋសភាជាង១០០រូប។

សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងបើកសិក្ខាសាលាដ៍សំខាន់នេះ ខណៈអគ្គលេខាធិការ និងអគ្គលេខាធិការរងនៃរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំសភាអេឡិចត្រូនិក។

ជាងនេះទៅទៀត សិក្ខាសាលានឹងមានបទបង្ហាញទាក់ទងនឹងច្បាប់និងបទដ្ឋានគតិយុត្តសភាអេឡិចត្រូនិក, កម្មវិធីទូរស័ព្ទដៃរបស់រដ្ឋសភា​NAC Apps និងគេហទំព័រថ្មីរបស់រដ្ឋសភា ជាពិសេសការចែករំលែកបទពិសោធពីប្រទេសជាសមាជិកសហភាពអន្តរសភា(IPU) និងសភាបារាំងអំពីសភាឌីជីថល ៕