ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសេចក្តីសម្រេចអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី២និងទី៣ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយទៅដល់ក្រុមការងារក្នុងស្រុកកូនមុំ ខេត្តរតនគិរី។
កិច្ចប្រជុំផ្សព្វផ្សាយនេះមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក មេឃុំ នាយប៉ុស្តិ៍ មេភូមិទាំង២៣ភូមិ មន្ត្រីសាលាស្រុក និងមន្ទីរពាក់ព័ន្ធ សរុបចំនួន១៥០នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងថា៖អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី១នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការបើកសម័យប្រជុំរួមគ្នារបស់សមាជិករដ្ឋសភានិងព្រឹទ្ធសភានិងត្រូវបានធ្វើការពិភាក្សានិងអនុម័តលើប្រធានបទចំនួន៣គឺ៖១-ប្រព័ន្ធគាំពារសង្គម ២-សេដ្ឋកិច្ចក្រៅប្រព័ន្ធនិង៣-វិស័យកសិកម្មដោយអង្គសមាជបានធ្វើការពិភាក្សាដេញដោលលើការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋា ភិបាល។នេះជាការបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត៕









