រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន (AIPA) នៅប្រទេសម៉ាឡេស៊ី
ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន (AIPA) នៅប្រទេសម៉ាឡេស៊ី
Prepaired By: NA0989 ​ Date: (9/1/2025 9:27:20 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំត្រៀមរបស់គណៈកម្មាធិការសេដ្ឋកិច្ច (Committee on Economic Matters) នៃមហាសនិ្នបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៦។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកសមាជិការដ្ឋសភា និងព្រឹទ្ធសភា នៃគណៈកម្មាធិការសេដ្ឋកិច្ច នៃអន្តរសភាអាស៊ាន ដើម្បីពិនិត្យ និងបញ្ចូលធាតុចូលទៅក្នុងសេចក្តីព្រាងសេចក្តីសម្រេច (Draft Resolutions) ទាំង៧ ដែលនឹងត្រូវជជែកពិភាក្សានៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី។

មហាសន្និបាតអន្តរសភាអាស៊ាន ជាព្រឹត្តការណ៍ដ៏សំខាន់ដែលប្រមុខដឹកនាំអង្គនីតិប្បញ្ញត្តិនៃប្រទេសជាសមាជិកអាស៊ាន មកជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ។ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៦នេះ នឹងប្រារព្ធឡើងពីថ្ងៃ១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះ នៅប្រទេសម៉ាឡេស៊ី៕