សមាជិកសភាកម្ពុជា ចូលរួមសន្និសីទ AFPPD ថ្នាក់តំបន់នៅហ្វីលីពីន __ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង សំណេះសំណាលជាមួយពលករវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារវីរកងទ័ពជួរមុខ នៅខេត្តកំពង់ឆ្នាំង __ អគ្គលេខាធិការរដ្ឋានរដ្ឋសភា បានអញ្ជើញជួបប្រជុំពិភាក្សាការងារនៅសេសសល់ ជាមួយក្រុមហ៊ុនសាងសង់អគាររដ្ឋបាលថ្មីរដ្ឋសភានិងក្រុមប្រឹក្សាបច្ចេកទេស __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលអង្គការ JCIA និងសហការី ចូលជួបសម្តែងការគួរសម __ ក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញា ស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ __ ឯកឧត្តម កែវ ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន (AIPA) នៅប្រទេសម៉ាឡេស៊ី __ ឯកឧត្តម នឹម ច័ន្ទតារា ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី​ការអនុម័ត​យល់ព្រមលើ​កិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ __ គណៈកម្មការទី៤នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាលើកិច្ច​ព្រមព្រៀង​បន្ថែមទៅ​លើ​សន្ធិសញ្ញា​ស្តីពី​តំបន់ អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនចេញដំណើរទៅបំពេញបេសកកម្ម __ ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន (AIPA) នៅប្រទេសម៉ាឡេស៊ី __ រដ្ឋសភាអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ មកពិនិត្យសិក្សា __ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥__ សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាស្ដីពីការបិទសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ និងលទ្ធផលការងារដែលរដ្ឋសភាសម្រេចបាន__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥__ ញត្តិគាំទ្រ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិកសភាកម្ពុជា ចូលរួមសន្និសីទ AFPPD ថ្នាក់តំបន់នៅហ្វីលីពីន
សមាជិកសភាកម្ពុជា ចូលរួមសន្និសីទ AFPPD ថ្នាក់តំបន់នៅហ្វីលីពីន
Prepaired By: NA0989 ​ Date: (9/3/2025 7:21:57 PM )

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ( គណៈកម្មការទី៨ ) និងជាអនុប្រធាន CAPPD នាព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូសភាសមាគមសមាជិកសភាកម្ពុជា (CAPPD) ចូលរួមសន្និសីទ AFPPD ថ្នាក់តំបន់ប្រចាំឆ្នាំ២០២៥ លើប្រធានបទការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍ ន៍ (ICPD PoA)និងរបៀបវារៈឆ្នាំ២០៣០ស្តីពីការអភិវឌ្ឍដោយ ចីរភាព ។ 

សន្និសីទប្រចាំឆ្នាំនេះមានគោលបំណងចែករំលែកបទ ពិសោធន៍ និងបញ្ហាប្រឈមនៅក្នុងការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ (ICPD PoA) និងជំរុញលើកកម្ពស់ការប្តេជ្ញាចិត្តរបស់សមាជិកសភាដែលមានតួនាទីជាតំណាងឱ្យប្រជាពលរដ្ឋ ចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលសម្រេចឱ្យបាននូវគោលដៅនៃផែនការសកម្មភាព ICPD និងរបៀបវារៈឆ្នាំ២០៣០ ។ 

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សេង ញ៉ក់ សមាជិកគណៈកម្មការទី៨នៃរដ្ឋសភានិងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ CAPPD បានចូលរួមធ្វើបទបង្ហាញផ្តោតលើយុវជននិងគោលនយោ បាយដើម្បីអនាគតប្រកបដោយចីរភាព។ 

ឯកឧត្តមបានចែករំលែកបទពិសោធន៍របស់កម្ពុជានៅក្នុងការ បង្កើត និងជំរុញការអនុវត្តគោលនយោបាយឆ្លើយតប ទៅនឹងបញ្ហារបស់យុវជន ក្នុងនាមកម្ពុជាជាប្រទេសដែលមានចំនួនយុវជនអាយុក្រោម៣៥ឆ្នាំ ប្រមាណ ៦៣ភាគរយ ។  

សូមបញ្ជាក់ថា វេទិកា AFPPD មានការចូលរួមពីប្រទេសប្រមាណ ៣០ជាសមាជិកនៃវេទិកាសភាស្តីពីប្រជាជន និងអភិវឌ្ឍន៍(AFPPD) មកពីតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ មជ្ឍិមបូព៌ា និងតំបន់អាហ្រ្វិក រួមទាំងអង្គការដៃគូនានាមួយចំនួនទៀត សរុបប្រមាណ៧០នាក់ ៕