រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង សំណេះសំណាលជាមួយពលករវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារវីរកងទ័ពជួរមុខ នៅខេត្តកំពង់ឆ្នាំង
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង សំណេះសំណាលជាមួយពលករវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារវីរកងទ័ពជួរមុខ នៅខេត្តកំពង់ឆ្នាំង
Prepaired By: NA0989 ​ Date: (9/3/2025 7:21:54 PM )

តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមមាន លោកជំទាវ កែ ច័ន្ទមុន្នី ឯកឧត្ដម ឡុង ឈុនឡៃ  លោកជំទាវ កុប ម៉ារីយ៉ាស និងឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពជួរមុខ ។

កម្មវិធីនេះប្រារព្ធធ្វើឡើងនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសប្រធានក្រុមប្រឹក្សាជាតិ ស្តារវិស័យកសិកម្មនិងអភិវឌ្ឍន៍ ជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។
ពិធីនេះមានការចែកជូនអំណោយជូនដល់គ្រួសារកងទ័ពចំនួន ៤៤ នាក់និងប្រជាពលករដែលបានវិលត្រឡប់មកពីប្រទេសថៃចំនួន ៣៧១ នាក់។ 

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បាននាំនូវប្រសាស ន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលករ និងគ្រួសារវីរកងទ័ពទាំងអស់ ដោយសម្តេច និងថ្នាក់ដឹកនាំតែងតែគិតគូរសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្តាំផ្ញើដល់គ្រួសារពលករ និងគ្រួសារវីរកងទ័ព ត្រូវតែជឿជាក់លើការសម្រេចចិត្តដឹកនាំរបស់ថ្នាក់ដឹកនាំប្រទេសនិងណែនាំឱ្យបងប្អូន ដែលពុំមានការងារធ្វើសូមប្រញាប់ រួសរាន់ទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដើម្បីជួយសម្របសម្រួលស្វែងរកការងារជូនឱ្យបានគ្រប់ៗគ្នា៕