សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ទី សុគន្ធ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន (AIPA) អោយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី
ឯកឧត្តម ទី សុគន្ធ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន (AIPA) អោយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី
Prepaired By: NA0989 ​ Date: (9/4/2025 12:25:48 AM )

ឯកឧត្តម ទី សុគន្ធ លេខាគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណ:កម្មការទី៥) និងជាសមាជិកគណៈប្រតិភូសមាជិកសភាស្ត្រីអោយប៉ា ( WAIPA ) តំណាងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសមាជិកសភាស្ត្រីអោយប៉ា (WAIPA) នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការងារសម្រាប់ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៦។

កិច្ចប្រជុំនេះ មានការចូលរួមពី លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ នៃព្រឹទ្ធសភា លោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា អនុប្រធាននាយកដ្ឋាន ទ.ទ.អ រដ្ឋសភា អនុប្រធាននាយកដ្ឋាន ទ.ទ.អ ព្រឹទ្ធសភា និងមន្ត្រីជំនាញដែលជាជំនួយការគណៈប្រតិភូគណៈកម្មាធិការសមាជិកសភាស្ត្រី អាយប៉ា (WAIPA)។

កិច្ចប្រជុំ បានធ្វើការពិនិត្យ និងពិភាក្សាលើការផ្តល់ធាតុចូលទៅលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន ៥ នៃគណ:កម្មាធិការសមាជិកសភាស្រ្តីអាយប៉ា (WAIPA) បានចប់សព្វគ្រប់ ហើយនឹងគ្រោងប្រគល់ជូនទៅលេខាធិការដ្ឋានអាយប៉ា ប្រចាំនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ តាមកាលបរិច្ឆេទ។

សូមបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៦ នឹងប្រារព្ធធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដែលនឹងត្រូវចូលរួមមហាសន្និបាតនេះ ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា៕