ឯកឧត្តម នឹម ច័ន្ទតារា ប្រធានស្តីទីគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា(គណៈកម្មការទី៥) នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំសមាជិក សមាជិកាគណៈកម្មការ និងទីប្រឹក្សាអមគណ:កម្មការ ប្រជុំផ្ទៃក្នុងដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ នៅវិមានរដ្ឋសភា។
សូមជម្រាបថា៖គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានប្រជុំសម្រេចប្រគល់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ ជូនដល់គណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណ: និងកិច្ចការព្រំដែននៃរដ្ឋសភាដើម្បីពិនិត្យសិក្សាស្រាវជ្រាវហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ៕










