ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកែប នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក FUMIO YAMADA ប្រធានក្រុមប្រឹក្សាភិបាលអង្គការ JCIA(Japan Cambodia Interactive Association)និងសហការី ចូលជួបសំណេះ សំណាលនិងសម្តែងការគួរសមនៅវិមានរដ្ឋសភា ។
គួរជម្រាបថា: លោក FUMIO YAMADA ប្រធានក្រុមប្រឹក្សាភិបាលអង្គការ JCIA និងសហការីជាជនជាតិជប៉ុន បានមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥។







