សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៤នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាលើកិច្ច​ព្រមព្រៀង​បន្ថែមទៅ​លើ​សន្ធិសញ្ញា​ស្តីពី​តំបន់ អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
គណៈកម្មការទី៤នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាលើកិច្ច​ព្រមព្រៀង​បន្ថែមទៅ​លើ​សន្ធិសញ្ញា​ស្តីពី​តំបន់ អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
Prepaired By: NA0989 ​ Date: (9/2/2025 12:41:10 AM )

ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤ ) នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង  គណៈកម្មការ នៅវិមានរដ្ឋសភា ដើម្បីពិនិត្យសិក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពី​ការអនុម័តយល់​ព្រម​លើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ ។

ការពិនិត្យសិក្សានេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ សម្រេចប្រគល់ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និង​ព័ត៌មាន នៃរដ្ឋសភា សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និង​កិច្ចការ​ព្រំដែន នៃរដ្ឋសភា ដើម្បីពិនិត្យសិក្សា ហើយធ្វើរបាយការណ៍​ជូនគណៈកម្មា​ធិការអចិន្រ្តៃយ៍​រដ្ឋសភា​វិញ។

ក្នុងកិច្ចប្រជុំនេះដែរ គណៈកម្មការទី៤នៃរដ្ឋសភា ក៏បានពិភាក្សាពីការងារចាំបាច់មួយចំនួន​ក្នុងពេល​វិស្សមកាលរបស់រដ្ឋសភា និងពិភាក្សាអំពីកម្មវិធីចូលរួមអមដំណើរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរ​ពេទ្យ​ខេត្ត​ព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប៕