អគ្គលេខាធិការរដ្ឋានរដ្ឋសភា បានអញ្ជើញជួបប្រជុំពិភាក្សាការងារនៅសេសសល់ ជាមួយក្រុមហ៊ុនសាងសង់អគាររដ្ឋបាលថ្មីរដ្ឋសភានិងក្រុមប្រឹក្សាបច្ចេកទេស __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលអង្គការ JCIA និងសហការី ចូលជួបសម្តែងការគួរសម __ ក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញា ស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ __ ឯកឧត្តម កែវ ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន (AIPA) នៅប្រទេសម៉ាឡេស៊ី __ ឯកឧត្តម នឹម ច័ន្ទតារា ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី​ការអនុម័ត​យល់ព្រមលើ​កិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ __ គណៈកម្មការទី៤នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាលើកិច្ច​ព្រមព្រៀង​បន្ថែមទៅ​លើ​សន្ធិសញ្ញា​ស្តីពី​តំបន់ អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនចេញដំណើរទៅបំពេញបេសកកម្ម __ ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន (AIPA) នៅប្រទេសម៉ាឡេស៊ី __ រដ្ឋសភាអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ មកពិនិត្យសិក្សា __ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥__ សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាស្ដីពីការបិទសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ និងលទ្ធផលការងារដែលរដ្ឋសភាសម្រេចបាន__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥__ ញត្តិគាំទ្រ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនចេញដំណើរទៅបំពេញបេសកកម្ម
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនចេញដំណើរទៅបំពេញបេសកកម្ម
Prepaired By: NA0989 ​ Date: (9/2/2025 12:41:03 AM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតតែងតាំងថ្មី  នៃព្រះរាជាណាចក្រកម្ពុជាចំនួន ២ រូប ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា មុនពេលចេញដំណើរទៅបំពេញបេសកកម្ម។

ឯកអគ្គរាជទូតតែងតាំងថ្មីទាំងពីររូបរួមមាន ឯកឧត្តម ឃួន ផុនរតន: ជាឯកអគ្គរាជទូតវិសាមញ្ញនិងពេញ សមត្ថភាព នៃព្រះរាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និង ឯកឧត្តម សោម វិសាល ជាឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រទេសអារ៉ាប់ប៊ីសាអូឌីត ព្រះរាជាណាចក្រម៉ារ៉ុក សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី សហភាពអាហ្រិក និងប្រទេសអូម៉ង់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូតទាំងពីររូបជ្រាបថា ដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាប់បំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទី សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះឯកឧត្តមឯកអគ្គរាជទូតទាំងពីរផងដែរ។ 

ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរាជទូតទំាងពីរ ដែលត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់សេចក្តីទុកចិត្តចាត់តំាងឯកឧត្ដមទាំងពីររូបជាឯកអគ្គរាជទូតនៃបណ្ដាប្រទេសខាងលើ។ 

 ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានចាត់ទុកការតែងតាំងនេះ ថាជាទំនួលខុសត្រូវមួយដ៏ធំ និងមានសារៈសំខាន់ណាស់សម្រាប់ឯកឧត្តមឯកអគ្គរាជទូតទាំងពីរ  នៅក្នុងអំឡុងបំពេញការងារបេសកកម្ម ត្រូវលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសជាតិ លើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ និងលើកកម្ពស់មុខមាត់ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ស្របពេលដែលពិភពលោកបច្ចុប្បន្ន  កំពុងប្រឈមនឹងវិបត្តិជាច្រើន ដូចជាសង្រ្គាមសេដ្ឋកិច្ច ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និងជម្លោះសាសនា ការចុះទន់ខ្សោយនៃប្រព័ន្ធពហុភាគីនិយម វិបត្តិមនុស្សធម៌ ការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ  ជម្ងឺឆ្លង គម្លាតសង្គម និងភាពក្រីក្រ។ល។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី បានផ្តល់អនុសាសន៍ ដល់ឯកឧត្តមឯកអគ្គរាជទូតទាំងពីរ ក្នុងពេលបំពេញបេសកកម្ម ចាំបាច់ត្រូវយល់ដឹងអំពីទិដ្ឋភាព និងនិន្នាការវិវត្តរបស់សកលលោក ដែលកំពុងតែមានការប្រែប្រួល យ៉ាងឆាប់រហ័សនេះ ឱ្យបានទាន់ពេលវេលា។  

ម្យ៉ាងទៀត ឯកឧត្តមឯកអគ្គរាជទូតទាំងពីរ ត្រូវមានតួនាទីពហុវិស័យ ដូចជាការទូតនយោបាយ ការទូតសភា ការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ សិល្បៈ សាសនា ការទូតទេសចរ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ 

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានផ្ដាំផ្ញើសូមបន្តផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលទៅកាន់ពិភពលោក ជាពិសេសធ្វើការទាក់ទាញវិនិយោគិន និងប្រជាជននៃបណ្តាប្រទេសទាំងនោះ មកបណ្តាក់ទុន និងធ្វើទេសចរនៅប្រទេសកម្ពុជាឱ្យបានច្រើន។ ជាមួយគ្នានេះឯកឧត្ដមត្រូវយកចិត្តទុកដាក់ និងជួយសម្របសម្រួលគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរយើងដែលកំពុងស្នាក់នៅ ធ្វើការ និងរៀនសូត្រនៅតាមប្រទេសដែលឯកឧត្ដមធ្វើជាឯកអគ្គរាជទូត សំដៅធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានការពេញចិត្ត ស្របនឹងសុភាសិតខ្មែរពោលថា “នៅផ្ទះម្តាយទីទៃទៅព្រៃម្តាយតែមួយ”។ 

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី បានផ្ដល់អនុសាសន៍ដល់ ឯកឧត្តមឯកអគ្គរាជទូតទាំងពីរ ចូលរួមលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសភានៃព្រះរាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសទាំងអស់ ឱ្យកាន់តែសកម្មនិងជិតស្និទ្ធថែមទៀត។ 

នៅចំពោះមុខ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី ឯកអគ្គរាជទូតទើបតែងតាំងថ្មីទាំងពីររូប បានប្តេជ្ញាចិត្តថា នឹងប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា និងបានសន្យាការពារផលប្រយោជន៍ជាតិ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរយើងនៅបរទេស ព្រមទាំងនឹងខិតខំពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជាម្ចាស់ផ្ទះ រួមទាំងស្ថានទូតនានានៅក្នុងប្រទេសជាម្ចាស់ផ្ទះ ដើម្បីផ្សព្វផ្សាយពីវិស័យវប្បធម៌ អប់រំ សុខាភិបាល ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសនឹងខិតខំធ្វើសកម្មភាព ដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍បរទេសមកព្រះរាជាណាចក្រកម្ពុជាឱ្យបានច្រើនបន្ថែមទៀត៕