ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__ គណៈប្រតិភូសភាដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ APPF-GH លើកទី៩ នៅកម្ពុជា មកពី ១៦ ប្រទេស ចុះសិក្សាផ្ទាល់ពីការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន ក្នុងខេត្តកំពត__ អនុប្រធានទី២រដ្ឋសភា ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅឆែក និងជប៉ុន ធ្វើជា «ទូតសុច្ឆន្ទៈ» ផ្សព្វផ្សាយពីកម្ពុជាលើឆាកអន្តរជាតិ__ ព័ត៌មានវីដេអូ ៖ កម្ពុជាទទួលបានជោគជ័យត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPF-GH លើកទី៩ ដើម្បីលើកកម្ពស់សុខភាពសកល__ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ប្រជុំពិនិត្យទិដ្ឋភាពច្បាប់លើសេចក្តីព្រាងច្បាប់ វិសោធនកម្មស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ ឯកឧត្តម អំ បឺរឡា (Om Birla)​ ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា​ ព្រមទាំង​ ជូនចំពោះ​ សហការី និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។ __ សម្តេចប្រធានរដ្ឋសភា៖ កិច្ចប្រជុំលើកទី៩ APPF-GH មិនត្រឹមតែជាការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់​សេវាសុខភាពជូនពលរដ្ឋប៉ុណ្ណោះទេ តែជាការភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាព និងភាពជាដៃគូយ៉ាងស្និទ្ធស្នាលផងដែរ__ សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល ពិតមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ__ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្ដីពីសុខភាពសកល លើកទី៩ បានបន្តកិច្ចប្រជុំចំនួន៤វគ្គ ផ្ដោតការពិភាក្សាលើការគ្របដណ្តប់សុខភាពជាសកលក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត__ លោកជំទាវ ឡោក ខេង អញ្ជើញទទួលស្វាគមន៍ ប្រធានWHO មកកម្ពុជា ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សភាកម្ពុជា បើកជាផ្លូវការនូវ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក លើកទី៩» ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកល__ សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន អតីតប្រធានរដ្ឋសភាឡាវ នៅទីក្រុងវៀងចន្ទន៍__ សភាកម្ពុជា អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប្រទេសកូរ៉េ ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សម្តេចប្រធានរដ្ឋសភា ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពូនជ្រំ លើកកម្ពស់ទំនាក់ទំនងប្រជាជនកម្ពុជា-ឡាវ__ សម្តេចប្រធានរដ្ឋសភា អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ__ ថ្នាក់ដឹកនាំសភាកម្ពុជា និងតំណាង WHO រួមគ្នារៀបចំ «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ដើម្បីប្រែក្លាយកិច្ចពិភាក្សាទៅជាសកម្មភាពជាក់ស្តែង បម្រើផលប្រយោជន៍សុខភាពប្រជាជនក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ__ រដ្ឋសភាប្រគល់សេចក្តីព្រាងច្បាប់វិសោធនកម្មការគ្រប់គ្រងឃុំ សង្កាត់ ជូនគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ថ្នាក់ដឹកនាំរដ្ឋសភារៀបចំពិធីលៀងសាយភោជន៍ ទទួលស្វាគមន៍គណៈប្រតិភូសភា តំណាងប្រជាជនចិនក្រុងសៀងហៃ ក្នុងអំឡុងពេលទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា
ថ្នាក់ដឹកនាំរដ្ឋសភារៀបចំពិធីលៀងសាយភោជន៍ ទទួលស្វាគមន៍គណៈប្រតិភូសភា តំណាងប្រជាជនចិនក្រុងសៀងហៃ ក្នុងអំឡុងពេលទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា
Prepaired By: NA002 ​ Date: (9/3/2024 8:06:24 PM )
នៅសណ្ឋាគារ Rosewood ជាន់ទី 36 នៃអគារវឌ្ឍនៈ នារាត្រីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានរៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍គណៈប្រតិភូសភាតំណាងប្រជាជនចិនក្រុងសៀងហៃ ដឹកនាំដោយ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ ក្នុងអំឡុងពេលអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ពីថ្ងៃទី២ ដល់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។
 
ថ្លែងក្នុងពិធីលៀងសាយភោជន៍នារាត្រីនេះ ក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមមានសេចក្តីសោមនស្ស រីករាយ សូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាន របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងសៀងហៃ ដឹកនាំដោយលោកជំទាវ ចុង មីង ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺស្របពេលដែល ប្រទេសយើងទាំងពីរ កំពុងអបអរសាទរខួបលើកទី៦៦ឆ្នាំ នៃការបង្កើត ទំនាក់ទំនងការទូតរវាងចិន-កម្ពុជា ដែលមានការរីកចម្រើនយ៉ាងខ្លាំង ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាព ដែកថែប រួមគ្នាកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ។
 
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរ កើតចេញពីកិច្ចប្រជុំទ្វេភាគីរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងលោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ
និងជំនួបពិភាក្សាការងារជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តលើកកម្ពស់ ពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ និងរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ក្នុងការគាំទ្រគ្នាទៅវិញទៅមក សំដៅនាំមកនូវផលប្រយោជន៍រួមនៃប្រទេសទាំងសងខាង។
 
ក្នុងឱកាសនេះដែរ លោកជំទាវ ចុង មីង (Zong Ming) បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជាចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅនេះ។ លោកជំទាវ បានលើកសរសើរពីប្រវត្តិសាស្រ្តកម្ពុជាដែលមានជាយូរលុងណាស់មកហើយ ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលគ្រប់ទីកន្លែង។ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ដោយបានកត់សម្គាល់នូវការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវស្ថិរភាពនយោបាយ ការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច នាំឱ្យជីវភាពប្រជាជនមានលំនឹង និងកើនឡើងជាលំដាប់។ លោកជំទាវ បានគូសបញ្ជាក់ពីចំណងមិត្តភាពកម្ពុជា-ចិន ដែលមានជាយូរអង្វែងមកហើយ នឹងកំពុងប្រែក្លាយជាគំរូនៃទំនាក់ទំនងជាអន្តរជាតិក្នុងសម័យថ្មី។ លោកជំទាវ បានគាំទ្រនូវប្រសាសន៍លើកឡើងដោយ ឯកឧត្តម ដែលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរបានឈានដល់ដំណាក់កាលថ្មីនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។
 
ជារួម ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរបានបេ្តជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកចំណងមិត្តភាព ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងល្អប្រសើរឡើងថែមទៀត នាពេលអនាគត សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ចិន។
ចុងក្រោយ លោកជំទាវ ចុង មីង សង្ឃឹមថាកម្ពុជា-ចិន នឹងជំរុញឱ្យមានជើងហោះហើរត្រង់ពីខេត្តសៀមរាប ឬទីក្រុងភ្នំពេញ ទៅកាន់ក្រុងសៀងហៃ រួមទាំងការផ្តល់អំណោយផលលើផ្នែកទិដ្ឋាការ ដើម្បីជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ហើយលោកជំទាវក៏បានអញ្ជើញគណៈប្រតិភូសភាកម្ពុជា ទៅទស្សនកិច្ចនៅទីក្រុងសៀងហៃក្នុងពេលវេលាសមរម្យណាមួយនាពេលខាងមុខផងដែរ៕