អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើការងារជូនតំណាងរាស្ត្រ ដើម្បីផលប្រយោជន៍ប្រជាជន__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ នៅថ្ងៃទី២១កញ្ញា ដើម្បីសម្រេចសុពលភាពតំណាងរាស្ត្រថ្មី ឯកឧត្តម សុខ ផេង ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភា និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ចំនួន ៤__ ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន និងការសហការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APF__ រដ្ឋសភាចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងស្ថាប័ននីតិប្បញ្ញត្តិ និងយន្តការសមាជរដ្ឋសភា-ព្រឹទ្ធសភា ដល់និស្សិតខ្មែរនៅបរទេស__ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធ សភាអេឡិចត្រូនិច E-Parliament__ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមពិធីបុណ្យសលាកភត្ត នៅវត្តសុទស្សនារាម ជ្រោយថ្ម ខេត្តកំពង់ចាម__ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ និងចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅខេត្តកំពង់ឆ្នាំង__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » គណៈកម្មការទី៧ » សកម្មភាព » ឯកឧត្តម ហ៊ុន ម៉ានី ចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់មន្ទីរជំនាញពាក់ព័ន្ធ នៅខេត្តបន្ទាយមានជ័យ
ឯកឧត្តម ហ៊ុន ម៉ានី ចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់មន្ទីរជំនាញពាក់ព័ន្ធ នៅខេត្តបន្ទាយមានជ័យ
Prepaired By: NA1472 ​ Date: (3/7/2019 1:15:00 AM )

គណ:ប្រតិភូគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន គណ:កម្មការ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញទៅកាន់សាលាខេត្តបន្ទាយមានជ័យ ដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវគណ:កម្មការ។

ឯកឧត្តម សួន បវរ អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ជម្រាបជូនគណ:ប្រតិភូថា នៅមុននឹងក្រោយការបោះឆ្នោត តំណាងរាស្រ្តថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៨ ខេត្តបន្ទាយមានជ័យនៅតែបន្តរក្សាបានសេចក្ដីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ចំណែកឯសណ្តាប់ធ្នាប់ សាធារណៈទូទាំងខេត្តមានលក្ខណ:ល្អប្រសើរ ដែលផ្តល់ឱកាសដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី មន្ត្រីរាជការ និងប្រជាពលរដ្ឋ បន្តការកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងរួមចំណែកខិតខំពង្រឹងខឿនសេដ្ឋកិច្ចជាតិ ឲ្យរក្សាបានកំណើនលើសពី៧%ក្នុង១ឆ្នាំ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ទៀតថា លទ្ធផលនៃការបោះឆ្នោតតំណាងរាស្រ្តថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងខេត្តបន្ទាយមានជ័យ បានបង្ហាញថា ប្រជាពលរដ្ឋយល់ដឹងកាន់តែទូលំទូលាយពីការប្រើប្រាស់សិទ្ធសេរីភាព ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងបានទៅចូលរួម បោះឆ្នោតយ៉ាងច្រើនកុះករ ដែលការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា។ ជាលទ្ធផល សន្លឹកឆ្នោតដ៏ច្រើន លើសលប់បានគាំទ្រ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំនាវាកម្ពុជាប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ចំណែកលោក លោកស្រី​ ដែលជាប្រធានមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ក៏បានជម្រាបជូនគណ:ប្រតិភូរដ្ឋសភាអំពី លទ្ធផលការងារ ដែលមន្ទីរនីមួយៗសម្រេចបានក្នុងរយៈពេលកន្លងមក។ ជាមួយគ្នានេះថ្នាក់ដឹកនាំមន្ទីជំនាញ ក៏បានលើកឡើងនូវបញ្ហាប្រឈម មួយចំនួនដែលមន្ទីរ បានជួបប្រទះ និងលើកជាសំណូមពរស្នើសុំ ឯកឧត្ដម ហ៊ុន ម៉ានី និងគណៈប្រតិភូជួយធ្វើអន្តរាគមន៍ដើម្បីរកមធ្យោបាយ​ដោះស្រាយ។

បន្ទាប់ពីបានស្តាប់ របាយការណ៍របស់ឯកឧត្តមអភិបាលខេត្ត និងលោក លោកស្រីជាប្រធានមន្ទីរជំនាញពាក់ព័ន្ធរួចមក ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន គណ:ប្រតិភូ បានថ្លែងកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏ដូចជាមន្ទីជំនាញពាក់ព័ន្ធ ទាំងអស់ ទោះបីជួបនូវបញ្ហាប្រឈមខ្លះក៏ដោយ ក៏នៅតែខិតខំពុះពារប្រឹងប្រែងបំពេញភារកិច្ចទទួលបាននូវលទ្ធផលល្អប្រសើរ។ ចំពោះរាល់ សំណូមពររបស់មន្ទីរជំនាញទាំង៤ ឯកឧត្ដមប្រធានគណ:ប្រតិភូបានសន្យាថា នឹងធ្វើអន្តរាគមន៍សហការជាមួយក្រសួងពាក់ព័ន្ធខិតខំធ្វើយ៉ាងណារក មធ្យោបាយជួយដោះស្រាយឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ការចុះបំពេញបេសកកម្មរបស់គណ:ប្រតិភូគណ:កម្មការទី៧ នៃរដ្ឋសភា នាពេលនេះ គឺឈ្ពោះទៅកាន់ខេត្តចំនួនពីរ មានខេត្ត បន្ទាយមានជ័យ និងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។

អត្ថបទ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន