ឯកឧត្តម ទី សុគន្ធ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន (AIPA) អោយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AFPPD​ដើម្បី​អនុម័ត​ផែនការ​សកម្មភាព​ឆ្នាំ២០២៦-២៧ __ ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំបញ្ចប់លើការងារខ្លឹមសារគណៈកម្មាធិការសេដ្ឋកិច្ច AIPA __ សមាជិកសភាកម្ពុជា ចូលរួមសន្និសីទ AFPPD ថ្នាក់តំបន់នៅហ្វីលីពីន __ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង សំណេះសំណាលជាមួយពលករវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារវីរកងទ័ពជួរមុខ នៅខេត្តកំពង់ឆ្នាំង __ អគ្គលេខាធិការរដ្ឋានរដ្ឋសភា បានអញ្ជើញជួបប្រជុំពិភាក្សាការងារនៅសេសសល់ ជាមួយក្រុមហ៊ុនសាងសង់អគាររដ្ឋបាលថ្មីរដ្ឋសភានិងក្រុមប្រឹក្សាបច្ចេកទេស __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលអង្គការ JCIA និងសហការី ចូលជួបសម្តែងការគួរសម __ ក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញា ស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ __ ឯកឧត្តម កែវ ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន (AIPA) នៅប្រទេសម៉ាឡេស៊ី __ ឯកឧត្តម នឹម ច័ន្ទតារា ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី​ការអនុម័ត​យល់ព្រមលើ​កិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ __ គណៈកម្មការទី៤នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាលើកិច្ច​ព្រមព្រៀង​បន្ថែមទៅ​លើ​សន្ធិសញ្ញា​ស្តីពី​តំបន់ អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនចេញដំណើរទៅបំពេញបេសកកម្ម __ ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន (AIPA) នៅប្រទេសម៉ាឡេស៊ី __ រដ្ឋសភាអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ មកពិនិត្យសិក្សា __ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥__ សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាស្ដីពីការបិទសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ និងលទ្ធផលការងារដែលរដ្ឋសភាសម្រេចបាន__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥__ ញត្តិគាំទ្រ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ៕

Home » គណៈកម្មការទី១០ » សកម្មភាព » ប្រធានគណៈកម្មការប្រឆំាងអំពើពុករលួយរដ្ឋសភា លើកបញ្ហាការចូលនេសាទរបស់ជនជាតិបរទេស ទំនិញគេចពន្ធ ជូនអាជ្ញាធរខេត្តកោះកុងជួយដោះស្រាយ
ប្រធានគណៈកម្មការប្រឆំាងអំពើពុករលួយរដ្ឋសភា លើកបញ្ហាការចូលនេសាទរបស់ជនជាតិបរទេស ទំនិញគេចពន្ធ ជូនអាជ្ញាធរខេត្តកោះកុងជួយដោះស្រាយ
Prepaired By: NA001 ​ Date: (9/29/2015 5:40:42 PM )

បញ្ហាកង្វល់របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង មួយចំនួន រួមមានបញ្ហាជន បរទេសចូលមកនេសាទខុសច្បាប់ ក្នុងដែនសមុទ្រកម្ពុជា បញ្ហាទំនិញ គេចពន្ធ បញ្ហាវិវាទដីធ្លី ការបូមខ្សាច់ ត្រូវបាន ឯកឧត្តម ហូរ វ៉ាន់ ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយ នៃ​​រដ្ឋ​​សភា លើកយកមកជជែកជាមួយ ថ្នាក់ដឹកនាំខេត្តកោះកុង និងស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្ត កាលពីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលាខេត្តកោះកុង ក្នុងខណៈដែរ​  ឯក​ឧត្ត​ម ​បានដឹកនាំសមាជិកសមាជិកាគណៈកម្មការ ចុះបំ​ពេ​ញ​បេសកកម្មនៅក្នុង​ខេត្តនេះ ដើម្បីពិនិត្យសិក្សាលើវិស័យការងារ ដែល​ពាក់ព័ន្ធនឹង​ភារកិច្ចទទួលខុសត្រូវរបស់គណៈ​កម្ម​​ការ ។

នៅចំពោះមុខថ្នាក់ដឹកនាំខេត្តដែលមានវត្តមាន ឯកឧត្តម ផៃ ធូនផ្លាម​កេសន អភិ​  បាល​ខេត្តស្តីទី ខេត្តកោះកុង ឯកឧត្តម ហូរ វ៉ាន់ បានសំណូមពរដល់ អាជ្ញាធរខេត្ត​ ជួយដោះស្រាយបញ្ហាខាងលើ ជូនពលរដ្ឋ ពីព្រោះជាកង្វល់របស់ពលរដ្ឋ និងបានធ្វើឱ្យប៉ះពាល់ដល់ជីវភាព ប្រចាំថ្ងៃរបស់ពួកគាត់ ប៉ះពាល់ ដល់ប្រាក់ចំណូលជាតិ បរិស្ថាន និងសុខភាពរបស់ពលរដ្ឋផងដែរ។

ឯកឧត្តម ផៃ ធូនផ្លាមកេសន បានមានប្រសាសន៍ថា កន្លងមកមានការលួចចូលនេសាទ របស់ជនជាតិថៃ និងវៀតណាមនៅលើដែនសមុទ្រកម្ពុជា ប៉ុន្តែអាជ្ញាធរខេត្តតែងតែ​ចុះបង្រ្កាបជាប្រចាំ។ ឯកឧត្តមអភិបាលខេត្តស្តីទី បានគូសបញ្ជាក់ថាចំពោះបទល្មើសនេសាទដែលបង្កឡើងដោយជនជាតិថៃ អាជ្ញាធរកម្ពុជាបានជួបប្រជុំជាមួយអាជ្ញាធរថៃ និងបានជំរុញឲ្យមានកិច្ចសហការគ្នា ក្នុងការទប់ស្កាត់កុំឲ្យជនជាតិថៃ ចូលមកនេសាទលើដែនសមុទ្រ កម្ពុជា។ ប្រការនេះភាគីថៃបានយល់ស្រប ព្រមទាំងបានបង្កើតគណៈកម្មការមួយរួមគ្នា រវាងខេត្តជាប់ព្រំដែនប្រទេសទំាងពីរ សម្រាប់ទទួលបន្ទុក ដោះស្រាយបញ្ហា​នេះ។

ឯកឧត្តម ផៃ ធូនផ្លាមកេសន មានប្រសាសន៍បន្ថែមថា ចំណែកបទល្មើសដែលបង្កឡើងដោយជនជាតិវៀតណាមវិញ អា​ជ្ញា​ធរ​កម្ពុជា វៀតណាម ពុំទាន់មានកិច្ចព្រមព្រៀងជា​មួយ​គ្នាទេ ប៉ុន្តែចំពោះវិ​ធានទប់ស្កាត់ គឺអាជ្ញាធរខេត្តកោះកុងបានខិតខំចាត់វិធានការដោយចុះល្បាតជាប្រចំា ហើយបើមាន ករណីលួចចូលមកនេសាទមែននោះ គឺអាជ្ញាធរខេត្តតែងតែអនុវត្តទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហូរ វ៉ាន់ បានអញ្ជើញចុះបំពេញបេសកកម្ម នៅខេត្តកោះកុង រយៈពេលបីថ្ងៃ គឺចាប់ពី ថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥។ នៅក្នុងជំនួបពិភាក្សាការងារ​ ជាមួយថ្នាក់ដឹក​នាំ​ ខេត្តកោះកុង និងមន្រ្តីពាក់ព័ន្ធ ឯកឧត្តម ហូរ វ៉ាន់ បានជំរុញដល់អា​ជ្ញា​ធរទំាងអស់ ខិតខំឆ្លើយ​តបដោះស្រាយរាល់បញ្ហាទំាងឡាយ ដែលជាកង្វល់របស់ ប្រ​ជា​ពលរដ្ឋ ឲ្យបានទាន់ពេលវេលា។

សូមជម្រាបដែរថា នៅក្នុងដំណើរចុះបំពេញបេសកកម្មនេះ គណៈប្រតិភូនៃគណៈកម្ម​ការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយ នៃរដ្ឋសភា បានចុះទៅពិនិត្យបញ្ហា      ទំនាស់ដីធ្លីនៅ​ស្រុកមណ្ឌលសីម៉ា ផងដែរ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន