លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ប្រកាសព័ត៌មាន » អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្ដី​ប្រកាសព័ត៌មានស្ដីពីលទ្ធផល កិច្ចសន្ទនាស៊ានស្តីពីការវិនិយោគទទួលខុសត្រូវក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារ
អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្ដី​ប្រកាសព័ត៌មានស្ដីពីលទ្ធផល កិច្ចសន្ទនាស៊ានស្តីពីការវិនិយោគទទួលខុសត្រូវក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារ
Prepaired By: NA0989 ​ Date: (9/6/2026 8:05:55 PM )

វិមានរដ្ឋសភា៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានចេញសេចក្ដី​ប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃ កិច្ចប្រជុំស្ដីពី«កិច្ចសន្ទនាពហុភាគីពាក់ព័ន្ធថ្នាក់សភាស្តីពីការវិនិយោគទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ ASEAN RAI ក្រោមកិច្ចសហការជាមួយ អន្តរសភាអាស៊ាន (AIPA) និងមានគាំទ្រដោយអង្គការចំណីអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​ កិច្ចសន្ទនានេះបានប្រមូលធាតុចូលរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈម និងពង្រឹងភាពធន់នៃប្រព័ន្ធកសិកម្ម និងស្បៀងអាហារទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ តាមរយៈ ការរួមគ្នាដើម្បីប្រែក្លាយគោលការណ៍អាស៊ាន(ASEAN RAI)ឱ្យទៅជាការអនុវត្តជាក់ស្តែង និង ផ្តោតលើស្ថិរភាពប្រាក់ចំណូលកសិករ ការបង្កើត «សហគមន៍កសិកម្មទំនើប» ការគាំទ្រសហគ្រាសធុនតូច/មធ្យម (SMEs) និងការប្រើប្រាស់បច្ចេកវិទ្យា/ពូជដំណាំធន់នឹងអាកាសធាតុ។

ក្នុងកិច្ចប្រជុំនេះ កម្ពុជាក៏បានស្នើរបង្កើត «ធនាគារស្បៀងអាហារអាស៊ាន (ASEAN Food Bank)» ដើម្បីស្តុកស្បៀង និងធានាចង្វាក់ផ្គត់ផ្គង់ពេលមានគ្រោះមហន្តរាយផងដែរ។
 សូមអានខ្លឹមសារដើមទាំងស្រុងនៃ «សេចក្ដីប្រកាសព័ត៌មានរួម» ខាងក្រោមនេះ៖