សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នេះសម្តេចបានអញ្ជើញចូលរួមអមព្រះរាជដំណើរដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាស ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃព្រឹទ្ធសភា ក្រោមព្រះនាមដ៏ឧត្តុង្គឧត្តមថា «វិមានសាមគ្គីភាព»។
ព្រះរាជពិធីជាប្រវត្តិសាស្ត្រនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងព្រះអង្គម្ចាស់ សម្តេច ឯកឧត្តម លោកជំទាវ ជាសមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងអង្គទូតនានាជាច្រើនរូប។
សូមអញ្ជើញតាមដានទស្សនាខ្លឹមសារពិស្តារព័ត៌មានវីដេអូខាងក្រោមដូចតទៅ៖