សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ដោយបានពិភាក្សា និងអនុម័តជាឯកច្ឆន្ទ ដោយសំឡេងគាំទ្រ ១១០ សំឡេង លើ «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ដោយកែសម្រួលមាត្រាសំខាន់ៗចំនួន ៤ រួមមាន មាត្រា ៣៣, ៣៤, ៣៥ និង ៣៨។
ការធ្វើវិសោធនកម្មនេះ ផ្តល់នូវរូបមន្ត និងយន្តការថ្មីច្បាស់លាស់ក្នុងការបែងចែកមុខតំណែង មេឃុំ/ចៅសង្កាត់ និងជំទប់/ចៅសង្កាត់រង ដោយផ្អែកលើលទ្ធផលឆ្នោតគាំទ្រជាក់ស្តែងពីប្រជាពលរដ្ឋ ធានានូវភាពឯកភាព និងប្រសិទ្ធភាពក្នុងការដឹកនាំរដ្ឋបាលមូលដ្ឋាន ព្រមទាំងជំរុញការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើសេវាជូនពលរដ្ឋ។