វិមានរដ្ឋសភា៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញពីលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន អង្គសភាបានអនុម័តជាផ្លូវការ និងជាឯកច្ឆន្ទដោយសំឡេងគាំទ្រ ១១០ លើ ១១០ សំឡេង លើ «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ដោយកែសម្រួលមាត្រាសំខាន់ៗចំនួន ៤ រួមមាន មាត្រា ៣៣, ៣៤, ៣៥ និង ៣៨។
ការធ្វើវិសោធនកម្មនេះ ផ្តល់នូវរូបមន្ត និងយន្តការថ្មីច្បាស់លាស់ក្នុងការបែងចែកមុខតំណែង មេឃុំ/ចៅសង្កាត់ និងជំទប់/ចៅសង្កាត់រង ដោយផ្អែកលើលទ្ធផលឆ្នោតគាំទ្រជាក់ស្តែងពីប្រជាពលរដ្ឋ ធានានូវភាពឯកភាព និងប្រសិទ្ធភាពក្នុងការដឹកនាំរដ្ឋបាលមូលដ្ឋាន ព្រមទាំងជំរុញការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។