មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមកម្មវិធីបទបង្ហាញឯកទេសស្តីពី «ការអនុវត្តការប្រមូលទិន្នន័យជាក្រុម» __ សារលិខិតជូនពរ​ សូមគោរពជូន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា អនុញ្ញាតឱ្យឯកឧត្តម SALAH ESSA ស្ថានកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីបប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី​ វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅកម្ពុជា __ សារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ __ ព័ត៌មានវីដេអូ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន​ លោកជំទាវ ចាង តុងម៉ី (Zhang Dongmei)​ អនុប្រធានសហព័ន្ធស្ត្រីទូទាំងប្រទេសចិន __ សម្តេច ម៉ែន សំអន លើកទឹកចិត្តឱ្យសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធស្ត្រីទូទាំងប្រទេសចិន រួមគ្នាលើកកម្ពស់កម្រិតជំនាញ យេនឌ័រ និងពង្រឹងដល់ភាពអង់អាចស្រ្តី ៕

Home » គណៈកម្មការទី៩ » សកម្មភាព » គណៈកម្មការជំនាញរដ្ឋសភា និងអាជ្ញាធរដែនដីលើកឡើងថា ខេត្តព្រះសីហនុមានសក្តានុពលជាច្រើន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ
គណៈកម្មការជំនាញរដ្ឋសភា និងអាជ្ញាធរដែនដីលើកឡើងថា ខេត្តព្រះសីហនុមានសក្តានុពលជាច្រើន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ
Prepaired By: NA1472 ​ Date: (3/7/2019 1:33:30 AM )

គណៈកម្មការសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានអញ្ជើញចុះបំពេញបេសកកម្មការងារនៅខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ដើម្បីសិក្សាស្វែងយល់ពីវិស័យការងារដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណៈកម្មការ។ នៅក្នុងបេសកកម្ម នេះ គណៈកម្មការបានជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំខេត្ត ស្ថាប័នមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអង្គភាពកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ។

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានជម្រាបប្រតិភូរដ្ឋសភាថា រយៈពេល២ឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុបាន អភិវឌ្ឍន៍យ៉ាងខ្លំាងលើគ្រប់វិស័យ ពិសេសក្នុងវិស័យសំណង់អគារធំៗ ដែលមានវិនិយោគដោយអ្នកវិនិយោគិនខ្មែរ និងបរទេស។ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ទីតាំង មាន ទី១តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុវិនិយោគដោយក្រុមហ៊ុនហុងតូ។ ទី២តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ។  ទី៣តំបន់សេដ្ឋកិច្ចពិសេសអ៊ែតវ៉ូត និងទី៤ តំបន់សេដ្ឋកិច្ចពិសេសចេជាង។ ឯកឧត្តមអភិបាលខេត្តបាន ឲ្យដឹងទៀតថា ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ មានច្រើនវិស័យ សុទ្ធសឹងជាវិស័យសំខាន់ៗ មានដូចជា វិស័យសំណង់ វិស័យកសិកម្ម សិប្បកម្ម កែច្នៃផលនេសាទសមុទ្រ ឧស្សាហកម្មមាន រោងចក្រកាត់ដេរ រោងចក្រចម្រាញ់ប្រេងកាត ទេសចរណ៍ ជាដើម។

ដោយឡែកនៅក្នុងជំនួបជាមួយអង្គភាពកំពង់ផែស្វយ័តវិញ ឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកពីសមិទ្ធផលខេត្តព្រះសីហនុ កំពុងសម្រេចបាន ដល់គណៈកម្មការជំនាញរដ្ឋសភាបានដឹង។ ឯកឧត្តមបាន គូសបញ្ជាក់ថា ខេត្តជាប់សមុទ្ររបស់កម្ពុជានេះ បានក្លាយជាប៉ូលសេដ្ឋកិច្ចទី២នៅកម្ពុជា ដែលទទួលបានការអភិវឌ្ឍគ្រប់វិស័យ និងបានចូលរួម ចំណែកយ៉ាងសកម្មនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបន្ថែមថា ដើម្បីឆ្លើយតបនឹងការកើនឡើង នៃបរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ រាជរដ្ឋាភិបាលបានសម្រេច សាងសង់ចំណតផែពហុបំណង ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូន និងការចូលចតរបស់នាវាធំៗ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបាននូវ លទ្ធផលអាជីវកម្មគួរជាទីពេញចិត្តក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សមិទ្ធិផលទាំងអស់នេះ សម្រេចបានដោយសារមានការគាំទ្រជានិច្ចពី ប្រមុខរាជរដ្ឋាភិបាល។

លោកជំទាវ និន សាផុន បានកោតសរសើរ ដោយបានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំកំពង់ផែស្វយ័ត ព្រមទាំងអង្គភាព ពាក់ព័ន្ធនានា ដែលខិតខំប្រឹងប្រែងក្នុងការដឹកនាំ ធ្វើឱ្យខេត្តព្រះសីហនុមានការរីកចម្រើន និងបានកៀគរចំណូលជូនជាតិពីសក្តានុពលដ៏សម្បូរបែប ដែលខេត្តមាន។ លោកជំទាវបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ចជាតិជាច្រើន ដូចជា កំពង់ផែអន្តរជាតិ ទេសចរណ៍ កសិឧស្សាហកម្ម និងឧស្សាហកម្មផ្សេងៗ ដែលបានលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរ និងជាប្រភពទុន ដ៏ធំសម្រាប់ប្រមូលចំណូលជាតិ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន