សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សមាជិក សមាជិការដ្ឋសភា ផ្ញើសារលិខិតគោរពជូនពរ សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងអភិលក្ខិតសម័យដ៏បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចសេដ្ឋវិទូភក្តី ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។




