សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ __ អគ្គនាយកដ្ឋាននីតិកម្មនិងស្រាវជ្រាវ ពិភាក្សាស្តីពីវឌ្ឍនភាពការងារនិងលើកទិសដៅបន្ត __ សមាជិករដ្ឋសភាកម្ពុជាចូលរួមសន្និសីទពិភពលោកលើកទី១១ សម្រាប់សមាជិកសភាវ័យក្មេង នៃសហភាពអន្តរសភា នៅប៉េរូ __ គណៈកម្មការទី១ នៃរដ្ឋសភា នាំយកអំណោយជូនប្រជាពលរដ្ឋ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ចំពោះការរៀបចំឯកសារនិងសេវានានា របស់សមាជិកគណៈប្រតិភូក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ គណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខរងរបួស ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជូនឯកឧត្តមប្រធានាធិបតីហ្វីលីពីននិងគណៈប្រតិភូ​ __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំក្រុមការងារដែលមានភារកិច្ច ទៅបម្រើការងារជូនគណៈ ប្រតិភូសភាកម្ពុជា ចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន នៅប្រទេសម៉ាឡេស៊ី __ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា __ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការនិងព័ត៌​មា​ន​​ដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ចូលរួមមហា​សនិ្ន​បាត​អន្តរសភាអាស៊ាននៅម៉ាឡេស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ
Prepaired By: NA0989 ​ Date: (9/10/2025 11:32:52 PM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៦ដល់ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធាន AIPA លើកទី៤៦ ។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ  នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សភាដើរតួនាទីនាំមុខដើម្បីអាស៊ានមានកំណើនប្រកបដោយចីរភាព និងបរិយាបន្ន”។ 

អំឡុងពេលអញ្ជើញចូលរួមមហាសន្និបាតនេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំសំខាន់ៗ រួមមាន៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិដើម្បីកំណត់របៀបវារៈនិងដំណើរការនៃមហាសន្និបាត និងការពិភាក្សាអនុម័តលើការងារសំខាន់ៗ  របស់អគ្គលេខា   ធិការដ្ឋានអាយប៉ាផងដែរ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាអ្នកនយោបាយស្រ្តីលើកទី២ ព្រមទាំងអញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាត ជាដើម។ 

ទន្ទឹមនឹងនេះ សមាជិកគណៈប្រតិភូសភាកម្ពុជាផ្សេងទៀតក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំតាមគណៈកម្មាធិការនានារបស់អាយប៉ា រួមមាន កិច្ចប្រជុំគណៈកម្មាធិការស្រ្តី (WAIPA) កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈ    កម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការបូកសរុប កិច្ចប្រជុំសមាជិកសភាវ័យក្មេង (YPA) និងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍អាយប៉ាប្រមាណ១៦ ប្រទេសផងដែរ។

អាយប៉ា ជាវេទិកាស្ថាប័ននីតិប្បញ្ញត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ មហាសន្និបាតអាយប៉ាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺជាវេទិកាសភាសំខាន់នៅក្នុងតំបន់ដែលផ្តល់    ឱកាសដល់តំណាងរាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្រ្ត និងគន្លឹះនានាដើម្បីរួមចំណែកដល់ការលើកកម្ពស់វប្បធម៌សន្ទនា ការចរចា និងការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី ក៏ដូចជារួមចំណែកជាមួយអាស៊ាន ដែលជាស្ថាប័ននីតិប្រតិបត្តិក្នុងការឈានទៅសម្រេចបានសហគមន៍អាស៊ានឆ្នាំ២០៤៥ ប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព ដោយយកប្រជាពលរដ្ឋជាស្នូល ។

វត្តមានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានៅក្នុងមហាសន្និបាតនេះមិនត្រឹមជាការរួមចំណែកពង្រឹងយន្តការសភា និងលើកកម្ពស់គោលការណ៍ពហុនិយមប៉ុណ្ណោះទេ តែក៏ជាឱកាសដែលសភាកម្ពុជាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ជាមួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានា ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទំាងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំាងក្នុងតំបន់និងសកលលោក។ 

ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងគូឡាឡំាពួ សម្តេចរដ្ឋសភាធិបតី គ្រោងនឹងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំគណៈប្រតិភូសភាបណ្តាប្រទសមួយចំនួន ដែលជាសមាជិកអាយប៉ា សភាសង្កេតការណ៍អាយប៉ា និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយសកលលោក ឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយ ដោយតម្កល់នូវផលប្រយោជន៍ពលរដ្ឋជាអាទិភាព៕