សមាជិករដ្ឋសភាកម្ពុជាចូលរួមសន្និសីទពិភពលោកលើកទី១១ សម្រាប់សមាជិកសភាវ័យក្មេង នៃសហភាពអន្តរសភា នៅប៉េរូ __ គណៈកម្មការទី១ នៃរដ្ឋសភា នាំយកអំណោយជូនប្រជាពលរដ្ឋ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ចំពោះការរៀបចំឯកសារនិងសេវានានា របស់សមាជិកគណៈប្រតិភូក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ គណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខរងរបួស ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជូនឯកឧត្តមប្រធានាធិបតីហ្វីលីពីននិងគណៈប្រតិភូ​ __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំក្រុមការងារដែលមានភារកិច្ច ទៅបម្រើការងារជូនគណៈ ប្រតិភូសភាកម្ពុជា ចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន នៅប្រទេសម៉ាឡេស៊ី __ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា __ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការនិងព័ត៌​មា​ន​​ដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ចូលរួមមហា​សនិ្ន​បាត​អន្តរសភាអាស៊ាននៅម៉ាឡេស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំក្រុមការងារដែលមានភារកិច្ច ទៅបម្រើការងារជូនគណៈ ប្រតិភូសភាកម្ពុជា ចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន នៅប្រទេសម៉ាឡេស៊ី
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំក្រុមការងារដែលមានភារកិច្ច ទៅបម្រើការងារជូនគណៈ ប្រតិភូសភាកម្ពុជា ចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន នៅប្រទេសម៉ាឡេស៊ី
Prepaired By: NA0989 ​ Date: (9/8/2025 6:41:46 PM )

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ  អគ្គលេខាធិការរងរដ្ឋសភាប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេច មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បាន អញ្ជើញដឹកនាំកិច្ចប្រជុំនៅវិមានរដ្ឋសភា ជាមួយក្រុមការងារដែលមានភារកិច្ច ទៅបម្រើការងារជូន គណៈប្រតិភូ ជាន់ខ្ពស់សភាកម្ពុជា ដែលនឹងត្រូវទៅចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦។ 

កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលវឌ្ឍនភាពក្នុងការកសាងឯកសារ ពិធីការ និងការងារព័ត៌មាន ពិសេស ការទំនាក់ទំនងជាមួយម្ចាស់ផ្ទះរៀបចំមហាសន្និបាត ធ្វើយ៉ាងណាឱ្យការចូលរួមរបស់គណៈប្រតិភូចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦នេះដំណើរទៅដោយរលួន ទទួលបានជោគជ័យ នាំមកនូវផលប្រយោជន៍ជូនពលរដ្ឋនិងប្រទេសជាតិ។ 

សូមបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ាន ជាព្រឹត្តិការណ៍ដ៏សំខាន់ដែលថ្នាក់ដឹកនាំអង្គនីតិប្បញ្ញត្តិ នៃប្រទេសជាសមាជិកអាស៊ាន មកជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ។មហាសន្និបាតអន្តរសភាអាស៊ាន លើក ទី ៤៦នេះ នឹងប្រារព្ធឡើងពីថ្ងៃ១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ នៅប្រទេសម៉ាឡេស៊ី។

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាដែលនឹងត្រូវចូលរួមមហាសន្និបាតនេះដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា៕