រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥ __ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា __ គណៈកម្មការទី២រដ្ឋសភាប្រជុំពិភាក្សាប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ __ វីដេអូ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ __ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី១ នៃរដ្ឋសភា នាំយកអំណោយជូនប្រជាពលរដ្ឋ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
គណៈកម្មការទី១ នៃរដ្ឋសភា នាំយកអំណោយជូនប្រជាពលរដ្ឋ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
Prepaired By: NA0989 ​ Date: (9/9/2025 6:11:54 PM )

ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំគណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យនិងនាំយកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទាហានសៀមរាយបន្លាលួសព័ទ្ធយកភូមិដ្ឋានរបស់ពួកគាត់ មិនឱ្យពលរដ្ឋចូលផ្ទះវិញ ស្ថិតនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម  អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ឯកឧត្តម  អ៊ុំ រាត្រី បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទូទៅ ជូនគណៈប្រតិភូ បានជ្រាបថា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ច្រកព្រំដែនជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានយោធាថៃដេញប្រជាពលរដ្ឋកម្ពុជាចេញពីលំនៅដ្ឋាន និងដាក់បន្លាលួស មិនឱ្យពលរដ្ឋចូលផ្ទះវិញ ចាប់ពីថ្ងៃ១២ សីហាមក។ ក្នុងចំណោមពលរដ្ឋខ្មែរដែលថៃដេញចេញពីលំនៅដ្ឋាននេះ គឺមានជនពិការ ៤នាក់ ស្ត្រីមានផ្ទៃពោះ ២នាក់ និងកុមារ ៦នាក់ផងដែរ។ 

ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងដែរថា ក្រោយពីបានលុកលុយចូលទឹកដីកម្ពុជា នៅខេត្តបន្ទាយមានជ័យហើយ កងទ័ពថៃ ក៏បានសង់ទីស្នាក់ការរបស់ខ្លួន ដែលនេះជាសកម្មភាពរំលោភបំពាន ម្ដងហើយម្ដងទៀត របស់យោធាថៃ។ ឯកឧត្តម ក៏ជំរុញឱ្យភាគីថៃ រើចេញជាបន្ទាន់នូវបន្លាលួស និងកង់ឡាន ដែលបានដាក់ ពង្រាយខុសច្បាប់នៅលើទឹកដីកម្ពុជា ព្រមទាំងទាមទារឱ្យថៃត្រូវធានាការប្រគល់មកវិញ នូវទ្រព្យសម្បត្តិ និងដីស្រែចម្ការជាកម្មសិទ្ធិរបស់ពលរដ្ឋកម្ពុជា ដែលពួកគេបានបំពាន និងកាន់កាប់។ ជាមួយគ្នានេះ ក៏បានអំពាវនាវឱ្យថៃ បញ្ឈប់ការលុកលុយ ការកាន់កាប់ដោយខុសច្បាប់ និងដករាល់កម្លាំងយោធា និងសម្ភាររបស់ខ្លួន ទៅទីតាំងដែលកំណត់ដោយច្បាប់។ 

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ខេត្តរួចមក  ឯកឧត្តម សរ ចំរុង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ និងភាពសុខដុមរមនា។ 

ឯកឧត្តម ប្រធាន ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នូវសេចក្តីនឹករលឹក និងការគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពលវេលា។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានប្រគល់នូវសម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយក្នុងមួយគ្រួសារទទួលបាន ៖ ភួយចំនួន១ ក្រមាចំនួន១ ត្រីងៀត និងសាច់ក្រក ព្រមទាំងថវិកាចំនួន ២០០.០០០ រៀល៕