សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ចំពោះការរៀបចំឯកសារនិងសេវានានា របស់សមាជិកគណៈប្រតិភូក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ចំពោះការរៀបចំឯកសារនិងសេវានានា របស់សមាជិកគណៈប្រតិភូក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី
Prepaired By: NA0989 ​ Date: (9/9/2025 12:43:40 AM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារក្នុងការត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី របស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា នាចុងខែកញ្ញានេះ។ 

នៅក្នុងកិច្ចប្រជុំនេះ មានវត្តមាន ឯកឧត្តម លោកជំទាវ ដែលជាសមាជិកគណៈប្រតិភូដែលត្រូវចូលរួមមហាសនិ្នបាត មកពីគណៈកម្មការនានា មានគណៈកម្មការនយោបាយ គណៈកម្មការសេដ្ឋកិច្ច គណៈកម្មការសង្គមកិច្ច គណៈកម្មការបូកសរុប គណៈកម្មការរៀបចំ គណៈប្រតិភូចូលរួមកិច្ចប្រជុំសមាជិកសភាស្រ្តី កិច្ចប្រជុំសមាជិកសភាវ័យក្មេង ជាដើម បានអញ្ជើញឡើងរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភាពីលទ្ធផលការងារនានាដូចជារៀបចំឯកសារ និងការពិនិត្យលើសេចក្តីព្រាងខ្លឹមសារដែលនឹងត្រូវប្រជុំពិភាក្សា នៅក្នុងពេលមហាសន្និបាត។ 

ជាមួយគ្នានេះ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភា អំពីលទ្ធផលការងារដែលអគ្គលេខាធិការដ្ឋានសម្រេចបានរហូតមកដល់ពេលនេះ ទំាងការងារខ្លឹមសារ ការទំនាក់ទំនងជាមួយលេខាធិការដ្ឋានអាយប៉ា និងសភាម្ចាស់ផ្ទះ ដើម្បីធ្វើយ៉ាងណាឱ្យការចូលរួមមហាសនិ្នបាត របស់គណៈប្រតិភូសភាកម្ពុជា ដំណើរការទៅដោយរលូន នាំមកនូវជោគជ័យជូនប្រទេសជាតិនិងប្រជាពលរដ្ឋ ស្របតាមគោលការណ៍ការទូតកម្ពុជា។ 

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសមាជិកសមាជិកាសភា ក៏ដូចជាថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានបំពេញការងារយ៉ាងសកម្ម និងបានត្រៀមលក្ខណៈបានល្អប្រសើរទំាងខ្លឹមសារ និងសមាសភាពចូលរួម ដែលរហូតពេលដល់ពេលនេះបានសម្រេចលទ្ធផលស្ទើរទំាងអស់។  សម្តេចមានជំនឿមុតមាំថាការចូលរួមរបស់គណៈប្រតិភូសភាកម្ពុជា នៅក្នុងមហាសន្និបាតអាយប៉ា៤៦នេះ នឹងនាំមកនូវលទ្ធផលជូនជាតិនិងពលរដ្ឋ ជាពិសេសចូលរួមលើកកម្ពស់សុខសន្តិភាព ជូនពលរដ្ឋក្នុងតំបន់ ស្របតាមនយោបាយការទូតរបស់កម្ពុជា។ 

សូមជម្រាបថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA ) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

អាយប៉ា ជាវេទិកាស្ថាប័ននីតិប្បញ្ញត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ មហាសន្និបាតអាយប៉ាតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺជាវេទិកាសភាសំខាន់នៅក្នុងតំបន់ដែលផ្តល់ឱកាសដល់តំណាងរាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្រ្តនិងគន្លឹះនានាដើម្បីរួម ចំណែកដល់ការលើកកម្ពស់វប្បធម៌សន្ទនា ការចរចានិងការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី រួមចំណែកជាមួយអាស៊ាន ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបានសហគមន៍អាស៊ានឆ្នាំ២០៤៥ តាមរយៈការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងវិបុលភាព ដោយយកប្រជាពលរដ្ឋជាស្នូល ។

វត្តមានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានៅក្នុងមហាសន្និបាតនេះមិនត្រឹមជាការរួមចំណែកពង្រឹងយន្តការសភា និងលើកកម្ពស់គោលការណ៍ពហុនិយមប៉ុណ្ណោះទេ តែក៏ជាឱកាសដែលសភាកម្ពុជាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ជាមួយបណ្តាប្រទេសនិងដៃគូអភិវឌ្ឍន៍នានាដើម្បីនាំមកនូវ   ផលប្រយោជន៍ជូនពលរដ្ឋទំាងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនទំាងក្នុងតំបន់និងសកលលោក ផងដែរ៕