នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាអនុប្រធានអនុគណៈកម្មការ ឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច ឯកឧត្ដម ច័ន្ទ សុផល អនុប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ឯកឧត្តម ឃឹង នុភាព សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា និងឯកឧត្តម ទី ថានី សមាជិកគណ:កម្មការទី៩ នៃរដ្ឋសភា នៃគណៈកម្មការដឹកនាំ និងរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) បានអញ្ជើញទទួលសូមស្វាគមន៍គណៈប្រតិភូអគ្គលេខាធិការអាស៊ាន ដឹកនាំដោយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដែលបានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (11th Plenary Session of The International Parliament for Tolerance and Peace) ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។