ឯកឧត្ដម ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការព័ត៌មាននិងអាយ ស៊ី ធី នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា IPTP១១ នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញទៅទទួលស្វាគមន៍ឯកឧត្ដម Ahmad Aljarwan ប្រធានក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព ( GCTP) និងថ្នាក់ដឹកនាំសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព( IPTP) មួយចំនួនទៀត ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងមហាសន្និបាត ICAPP-12 និងចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។