សូមស្វាគមន៍គណៈប្រតិភូសមាជិកព្រឹទ្ធសភា នៃប្រទេសបាគីស្ថាន អញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព __ សូមស្វាគមន៍គណៈប្រតិភូអគ្គលេខាធិការអាស៊ាន អញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ ក្រោមមូលបទ “ការស្វែងរកសន្តិភាពនិងការផ្សះផ្សា” __ ឯកឧត្តម សៅ សារ៉ាត់ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីមានសមត្ថកិច្ច ប្រចាំប៉ុស្តិ៍ច្រកទ្វាព្រំដែនអន្តរជាតិ ខេត្តប៉ៃលិន __ ឯកឧត្ដម ច័ន្ទ សុផល និងលោកជំទាវ កែ ចន្ទមុន្នី អញ្ជើញទៅទទួលស្វាគមន៍គណៈប្រតិភូគុយបា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ __ ឯកឧត្ដម ទី សុគន្ធ អញ្ជើញទៅទទួលស្វាគមន៍ប្រធាន GCTP និងគណៈប្រតិភូ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ __ សម្តេចរដ្ឋធិការធិបតី ឃួន សុដារី រៀបចំពិធីលៀងសាយភោជន៍ជូនប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា __ ឯកឧត្តម ប៊ុន ថាប្ញទ្ធិ អញ្ជើញជូនដំណើរគណៈប្រតិភូសភាតំណាងប្រជាជនខេត្តក្វាងទុង ធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ __ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនប្រធានរដ្ឋសភាវៀតណាម __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសវនាការជាមួយឯកឧត្តមប្រធានរដ្ឋសភាវៀតណាម __ រដ្ឋសភាកម្ពុជា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម __ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញគោរពវិញ្ញាណខ័ន្ធនៅវិមានឯករាជ្យ វិមានព្រះបរមរនតកោដ និងស្តូបមិត្តភាពកម្ពុជាវៀតណាម __ ឯកឧត្តម វង សូត អញ្ជើញទទួលសា្វគមន៍ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម __ សារលិខិតអបអរសាទរ និងជូនពរ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ​__ សារលិខិតអបអរសាទរ និងជូនពរ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីបើកមហាសន្និបាត អន្តរជាតិបណ្ដាគណបក្ស នយោបាយនៅអាស៊ី លើកទី១២ ក្រោមមូលបទ “ការស្វែងរកសន្តិភាពនិងការផ្សះផ្សា”
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីបើកមហាសន្និបាត អន្តរជាតិបណ្ដាគណបក្ស នយោបាយនៅអាស៊ី លើកទី១២ ក្រោមមូលបទ “ការស្វែងរកសន្តិភាពនិងការផ្សះផ្សា”
Prepaired By: NA002 ​ Date: (11/22/2024 12:30:49 AM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញចូលរួម ពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានមហាសន្និបាត ICAPP លើកទី១២។

 
មគ្គទេសក៍សន្តិភាព នៅកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា មហាសន្និបាត ICAPP លើកទី១២ មានសារៈសំខាន់នៅក្នុងការលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្ដិការ ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ដគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
 
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពិភពលោករបស់យើង ពឹងអាស្រ័យលើគ្នាទៅវិញទៅមក។ នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកបទពិសោធន៍ជាក់ស្តែងរបស់កម្ពុជា ក្នុងការបានស្វែងរកសន្តិភាពពិតប្រាកដជូនប្រទេសជាតិនៅឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនបានធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពិតប្រាកដទាំងស្រុងនោះឡើយ។
 
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្ដេចជាតួអង្គដ៏សំខាន់មួយរូប ដែលបានចូលរួមក្នុងការចរចាស្វែងរកសន្តិភាពរបស់កម្ពុជា ជាមួយព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៨៧។ ការចរចារដ៏តានតឹងបានប្រើប្រាស់ពេលវេលាអស់រយៈពេល៤ឆ្នាំ ទើបមានការព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ប៉ុន្តែពេលអ៊ុនតាក់ (UNTAC) បានបញ្ចប់បេសកកម្មពីកម្ពុជា បានបន្សល់ទុកឲ្យកម្ពុជា មានតំបន់២ ត្រួតត្រា និងតំបន់រដ្ឋាភិបាល២បន្តការប្រយុទ្ធគ្នា តទៅទៀត។ ដូច្នេះជម្រើសដែលនៅសេសសល់ គឺកម្ពុជាត្រូវធ្វើការងារនេះដោយខ្លួនឯង។ រហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលសម្ដេចបានតាក់តែងយ៉ាងប្រុងប្រយ័ត្ន ដើម្បីធ្វើឲ្យមានតុល្យភាពរវាងសន្តិភាព ការផ្សះផ្សាជាតិ និងយុត្តិធម៌អន្តរកាល បាននាំមកនូវសន្តិភាពពេញលេញ នៅកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិ ៥០០ឆ្នាំ របស់ខ្លួន។
 
សូមជម្រាបថា មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP មានបណ្តាគណបក្សនយោបាយ នៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស បានមកជួបជុំគ្នាលើទឹកដីកម្ពុជា ដើម្បីបើកកិច្ចពិភាក្សា ស្តីពីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សាដែលជា ប្រធានបទដ៏សំខាន់ឆ្លើយតបនឹងបរិបទតំបន់ និងពិភពលោកដែលកំពុងរួមរឹតទៅដោយជម្លោះ និងវិបត្តិនានា។
 
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២ បានលើកឡើងថា ប្រទេសទាំងអស់លើសកលោកគួរអនុវត្តតាមសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ តាមរយៈការលើកកម្ពស់សន្តិភាព និងចៀសវាងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលអាចបង្កឱ្យមានភាពចលាចល ឬឈានដល់ការផ្លាស់ប្ដូររបប ដែលគ្មានលក្ខណៈប្រជាធិបតេយ្យ។
 
សម្ដេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា នយោបាយជ្រុលនិយម គួរតែត្រូវបានថ្កោលទោស និងមិនគួរក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ការដណ្ដើមដំណែងនយោបាយឡើយ។ ប្រទេសកម្ពុជាមានឆន្ទៈនៅក្នុងការរួមចំណែកដល់ការកសាងសហគមន៍សកលសន្តិភាពវិបុលភាព និងពហុភាគីនិយម ប្រកបដោយបរិយាប័ន្ន។ សម្តេចនាយករដ្ឋមន្រ្តីសង្ឃឹមថា មហាសន្និបាត ICAPP លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឱកាសនេះនឹងរួមចំណែកដល់ការកសាងសុខសន្តិភាព ជូនសកលលោក តាមរយៈការចូលរួមទស្សនទានពីគ្រួសារ ICAPP ទំាងអស់៕