ឯកឧត្ដម ច័ន្ទ សុផល អនុប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាសមាជិកគណៈកម្មការ ឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច លោកជំទាវ កែ ច័ន្ទមុន្នី លេខាធិការគណៈកម្មការធិការទី៧ នៃរដ្ឋសភា និងជាសមាជិកាគណៈកម្មការ ឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា IPTP១១ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញទៅទទួលស្វាគមន៍លោកជំទាវ Mesa valenciano Matha Del Carmen ប្រធានគណៈកម្មាធិការ អប់រំ វប្បធម៌ វិទ្យាសាស្រ្ត បច្ចេកទេស និងបរិស្ថាន នៃសភាគុយបា ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។