នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ថាប្ញទិ្ធ សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានអញ្ជើញជូនដំណើរនិវត្តន៍របស់ ឯកឧត្តម ហ័ន លី (Huang Li) ប្រធានគណៈកម្មាធិការកិច្ចការសង្គមនៃ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តក្វាងទុង (Guandong)នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយផ្លែផ្កា និងជោគជ័យស្ថិតក្នុង បរិយាកាសស្និទស្នាល សប្បាយរីករាយ ។