នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សៅ សារ៉ាត់ សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន បានអញ្ជើញ ចូលរួមពិធីសំណេះសំណាល សាកសួរសុខទុក្ខជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិ ខេត្តប៉ៃលិន ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
តមកនៅរសៀលថ្ងៃដដែល ឯកឧត្តម សៅ សារ៉ាត់ បានអញ្ជើញចូលរួមជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំប្រតិភូក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យទីតាំងសាងសង់ស្ពានមិត្តភាព កម្ពុជា-ថៃ និងពិភាក្សាការងារជាមួយប្រតិភូថៃ ដែលដឹកនាំដោយ ឯកឧត្តម អនុធីន ឆានវីរៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ ព្រមទាំងអញ្ជើញពិសាអាហារសាមគ្គីផផងដែរ៕