នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្តដំណើរចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម ត្រិន ថាញ់ មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញគោរពវិញ្ញាណខ័ន្ធនៅវិមានឯករាជ្យ វិមានព្រះបរមរនតកោដ និងស្តូបមិត្តភាពកម្ពុជាវៀតណាម ក្នុងឱកាស ដែលគណៈប្រតិភូអញ្ជើញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។