សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ __ អគ្គនាយកដ្ឋាននីតិកម្មនិងស្រាវជ្រាវ ពិភាក្សាស្តីពីវឌ្ឍនភាពការងារនិងលើកទិសដៅបន្ត __ សមាជិករដ្ឋសភាកម្ពុជាចូលរួមសន្និសីទពិភពលោកលើកទី១១ សម្រាប់សមាជិកសភាវ័យក្មេង នៃសហភាពអន្តរសភា នៅប៉េរូ __ គណៈកម្មការទី១ នៃរដ្ឋសភា នាំយកអំណោយជូនប្រជាពលរដ្ឋ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ចំពោះការរៀបចំឯកសារនិងសេវានានា របស់សមាជិកគណៈប្រតិភូក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ គណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខរងរបួស ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជូនឯកឧត្តមប្រធានាធិបតីហ្វីលីពីននិងគណៈប្រតិភូ​ __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំក្រុមការងារដែលមានភារកិច្ច ទៅបម្រើការងារជូនគណៈ ប្រតិភូសភាកម្ពុជា ចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន នៅប្រទេសម៉ាឡេស៊ី __ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា __ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការនិងព័ត៌​មា​ន​​ដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ចូលរួមមហា​សនិ្ន​បាត​អន្តរសភាអាស៊ាននៅម៉ាឡេស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព និងជោគជ័យ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំAPPF លើកទី៣០ នៅក្នុងប្រទេសថៃ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព និងជោគជ័យ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំAPPF លើកទី៣០ នៅក្នុងប្រទេសថៃ
Prepaired By: NA1472 ​ Date: (10/29/2022 8:23:38 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាព និងជោគជ័យ នៅក្នុងការចូលរួម កិច្ចប្រជុំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ដែលសភានៃព្រះរាជាណាចក្រថៃ ធ្វើជាម្ចាស់ផ្ទះ ក្នុងទីក្រុងបាងកក ចាប់ពី ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានសមាជិកចំនួន២៨ប្រទេស បានផ្តួចផ្តើមបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងសកល- លោក។

កិច្ចប្រជុំលើកទី៣០នេះ APPF បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន១១ សម្រាប់ជាគតិយុត្តក្នុងការលើកកម្ពស់តួនាទីសភា និង ពហុភាគីនិយមនៅក្នុងការដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច សន្តិសុខ អំពើហិង្សានៅក្នុងតំបន់ និងសកលលោកដែលកំពុងកើតមាន។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអញ្ជើញថ្លែងបទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំ ដោយបាន កោតសរសើរចំពោះសភាប្រទេសថៃក្នុងការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្របពេលដែលពិភពលោកត្រូវការស្តារសេដ្ឋកិច្ច និង សង្គមឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ និងស្របពេលដែលពិភពលោកកំពុងប្រឈមនូវបញ្ហាជាច្រើន ជាអាទិ៍ ការកើនឡើងនូវភាព តានតឹង នៃភូមិសាស្រ្តនយោបាយ និងការគម្រាមកំហែងផ្នែកសន្តិសុខ។ សម្តេចបានស្នើឱ្យគ្រួសារ APPF និងបណ្តាប្រទេសក្នុង សកលលោក ត្រូវគោរពតាមច្បាប់អន្តរជាតិ ពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងការគោរព សិទ្ធិមនុស្ស។

ដោយឡែកនៅក្នុងកំលុងពេលចូលរួមកិច្ចប្រជុំ APPF លើកទី៣០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួប ពិភាក្សាការងារជាមួយ ឯកឧត្តម ឈួន លីកផៃ ប្រធានរដ្ឋសភាប្រទេសថៃ និងជាប្រធាន APPF លើកទី៣០ និងឯកឧត្តម សាយ សំភូន ភូមិវិហាន ប្រធានរដ្ឋសភា ប្រទេសឡាវ។ ព្រមទំាងបានអនុញ្ញាតឱ្យ លោកជំទាវ ង្វៀន ទួនវ៉ាន់ អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ដែលមានការិយាល័យនៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសមទៀតផង ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន