សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ __ អគ្គនាយកដ្ឋាននីតិកម្មនិងស្រាវជ្រាវ ពិភាក្សាស្តីពីវឌ្ឍនភាពការងារនិងលើកទិសដៅបន្ត __ សមាជិករដ្ឋសភាកម្ពុជាចូលរួមសន្និសីទពិភពលោកលើកទី១១ សម្រាប់សមាជិកសភាវ័យក្មេង នៃសហភាពអន្តរសភា នៅប៉េរូ __ គណៈកម្មការទី១ នៃរដ្ឋសភា នាំយកអំណោយជូនប្រជាពលរដ្ឋ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ចំពោះការរៀបចំឯកសារនិងសេវានានា របស់សមាជិកគណៈប្រតិភូក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ គណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខរងរបួស ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជូនឯកឧត្តមប្រធានាធិបតីហ្វីលីពីននិងគណៈប្រតិភូ​ __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំក្រុមការងារដែលមានភារកិច្ច ទៅបម្រើការងារជូនគណៈ ប្រតិភូសភាកម្ពុជា ចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន នៅប្រទេសម៉ាឡេស៊ី __ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា __ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការនិងព័ត៌​មា​ន​​ដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ចូលរួមមហា​សនិ្ន​បាត​អន្តរសភាអាស៊ាននៅម៉ាឡេស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភានឹងប្រជុំពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងសប្តាហ៍នេះ
រដ្ឋសភានឹងប្រជុំពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងសប្តាហ៍នេះ
Prepaired By: NA1472 ​ Date: (6/21/2021 7:48:26 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដោយនៅក្នុងនោះ កិច្ចប្រជុំបានអនុម័ត កំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ខាងមុខ ដើម្បីបោះឆ្នោតទុកចិត្ត ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត។

ក្រៅពីនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តរបៀបវារៈមួយចំនួនទៀត សម្រាប់សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ មិថុនាខាងមុខ រួមមាន ព្រះរាជសាររបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦។ របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៥ និងលើកទី៦ នីតិកាលទី៦។ ការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោត តំណាងរាស្រ្តនៃរដ្ឋសភា នីតិកាលទី៦ ចំនួនពីររូប ជំនួសសមាជិកដែលបានលាលែង ដែលមាន ឯកឧត្តម ខឹម ច័ន្ទគីរី តំណាងរាស្រ្ត មណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ង៉ោ សុវណ្ណ ដែលបានសុំលាលែង និង ឯកឧត្តម ម៉ែន កួន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ជំនួស ឯកឧត្តម ប្រាជ្ញ ចន្ទ ដែលបានសុំលាលែង និងការបោះឆ្នោតជ្រើសតំាង លោកជំទាវ ពៅ សុភាព ជាសមាជិកគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា

ចំណែកសេចក្តីព្រាងច្បាប់ដែលនឹងលើកយកមកពិភាក្សា និងអនុម័ត នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នោះរួមមាន សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនី វៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។ និងសេចក្តីព្រាង- ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនឆាយណាណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ចំនួនបីរូប រួមមាន ឯកឧត្តម អ៊ី ឡុង ឯកឧត្តម នូ ផល្លា និង ឯកឧត្តម ជ័យ សុន ផងដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន