សារលិខិតជូនពរ​ លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា​ អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា​ និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ​ __ សភានិយាយភាសាបារាំងរៀបចំសន្និសីទសភា ស្តីពី «កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូន ក្នុងវិស័យកសិកម្មប្រកបដោយចីរភាព សុវត្ថិភាពចំណីអាហារ និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ» __ គណៈកម្មការទី៩នៃរដ្ឋសភា អញ្ជើញចុះសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងាររបស់កំពង់ផែស្វយ័តខេត្តព្រះសីហនុ __ គណៈកម្មការទី៩នៃរដ្ឋសភា អញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ __ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិនអញ្ជើញពិនិត្យមើលវឌ្ឍនភាពការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ __ គណៈកម្មការជំនាញរដ្ឋសភា វាយតម្លៃខ្ពស់ការរីកចម្រើនវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ចាម __ គណៈកម្មការទី៧​ នៃរដ្ឋសភា អញ្ជើញចុះទស្សនកិច្ចនៅប្រាសាទនគរបាជ័យ​ និងរមណីយដ្ឋានភ្នំប្រុសភ្នំស្រី​ __ អគ្គលេខាធិការដ្ឋានរដ្ឋសភាកំពុងពន្លឿនការងារសភាឌីជីថល __ ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង __ តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកក្រគរ និងស្រុកក្រវាញ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភានិយាយភាសាបារាំងរៀបចំសន្និសីទសភា ស្តីពី «កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូន ក្នុងវិស័យកសិកម្មប្រកបដោយចីរភាព សុវត្ថិភាពចំណីអាហារ និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ»
សភានិយាយភាសាបារាំងរៀបចំសន្និសីទសភា ស្តីពី «កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូន ក្នុងវិស័យកសិកម្មប្រកបដោយចីរភាព សុវត្ថិភាពចំណីអាហារ និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ»
Prepaired By: NA002 ​ Date: (1/21/2025 6:06:58 PM )

ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាអនុប្រធាន ក្រុមរដ្ឋសភាកម្ពុជា នៃសភាប្រើភាសាបារាំង APF និងជាប្រធានគណៈប្រតិភូ និងលោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ និងជាអនុប្រធានក្រុមរដ្ឋសភាកម្ពុជា នៃសភាប្រើភាសាបារំាង APF នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមសន្និសីទសភា ស្ដីពី «កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូន ក្នុងវិស័យកសិកម្មប្រកបដោយចីរភាព សុវត្ថិភាពចំណីអាហារ និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ» ដែលបានរៀបចំធ្វើនៅទីក្រុង កាន់ធើ (Can Tho) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួម សរុបចំនួនជាង ១០០នាក់ មកពីប្រទេសចំនួន១៧ រួមទាំងតំណាងស្ថានទូត និងក្រសួងស្ថាប័ននានានៅប្រទេសវៀតណាមផងដែរ។

នៅថ្ងៃដំបូងនៃសន្និសីទសភា ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានចូលរួមធ្វើជាវាគ្មិន ដោយបានលើកឡើងនូវប្រធានបទស្តីពី «សន្តិសុខស្បៀង និង សុវត្ថិភាពចំណីអាហារ នៅប្រទេសកម្ពុជា»។ អង្គប្រជុំបានស្តាប់ បទអន្តរាគមន៍នានា ស្តីពី «កិច្ចសហប្រតិបត្តិការ នៃបណ្ដាប្រទេស ប្រើភាសាបារំាង នៅក្នុងវិស័យកសិកម្មប្រកបដោយចីរភាព  សុវត្ថិភាពចំណីអាហារ និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ»។
 សន្និសីទសភា បានបញ្ចប់ ជាមួយនឹងការអនុម័តសេចក្តីប្រកាស ទីក្រុង កាន់ធើ ស្តីពី «កិច្ចសហប្រតិបត្តិការ របស់ក្រុមប្រទេស និយាយភាសាបារាំង  ក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព សន្តិសុខស្បៀង និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ»៕