ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងជាសមាជិកគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បាន អមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការកសាងវិមានស្តូប ឈ្នះ ឈ្នះ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការសាងសង់ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន ។