នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) បានអញ្ជើញដឹកនាំសមាជិក សមាជិកា គណៈកម្មការ ចុះទស្សនកិច្ចនៅប្រាសាទនគរបាជ័យ និងរមណីយដ្ឋានភ្នំប្រុសភ្នំស្រី ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងអំឡុងពេលគណៈកម្មការចុះបេសកកម្មការងារនៅក្នុងខេត្តកំពង់ចាម។