ឯកឧត្តម ស៊ុយ សែម ឯកឧត្តម កែវ វីរៈ ឯកឧត្តម ទី ថានី ជាតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ កាលពីអំឡុងចុងសប្ដាហ៍មុននេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន នៅក្នុងមូលដ្ឋានឃុំបឹងកន្ទួត ក្នុងស្រុកក្រគរ និងឃុំសំរោង នៃស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់ពីសុខទុក្ខ ស្ថានភាពរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃឃុំទាំង២។