លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានដឹកនាំសហការីអញ្ជើញចុះបំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាពទូទៅ វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹង វិស័យដែលគណៈកម្មការទទួលខុសត្រូវ ដើម្បីរួមគ្នាជាមួយរដ្ឋខេត្ត ជំរុញឱ្យមានវឌ្ឍនភាពល្អប្រសើរឡើងថែមទៀត។