សារលិខិតជូនពរ​ លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា​ អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា​ និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ​ __ សភានិយាយភាសាបារាំងរៀបចំសន្និសីទសភា ស្តីពី «កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូន ក្នុងវិស័យកសិកម្មប្រកបដោយចីរភាព សុវត្ថិភាពចំណីអាហារ និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ» __ គណៈកម្មការទី៩នៃរដ្ឋសភា អញ្ជើញចុះសិក្សាឈ្វេងយល់ពីវឌ្ឍនភាពការងាររបស់កំពង់ផែស្វយ័តខេត្តព្រះសីហនុ __ គណៈកម្មការទី៩នៃរដ្ឋសភា អញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ __ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិនអញ្ជើញពិនិត្យមើលវឌ្ឍនភាពការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ __ គណៈកម្មការជំនាញរដ្ឋសភា វាយតម្លៃខ្ពស់ការរីកចម្រើនវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ចាម __ គណៈកម្មការទី៧​ នៃរដ្ឋសភា អញ្ជើញចុះទស្សនកិច្ចនៅប្រាសាទនគរបាជ័យ​ និងរមណីយដ្ឋានភ្នំប្រុសភ្នំស្រី​ __ អគ្គលេខាធិការដ្ឋានរដ្ឋសភាកំពុងពន្លឿនការងារសភាឌីជីថល __ ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង __ តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកក្រគរ និងស្រុកក្រវាញ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាកំពុងពន្លឿនការងារសភាឌីជីថល
អគ្គលេខាធិការដ្ឋានរដ្ឋសភាកំពុងពន្លឿនការងារសភាឌីជីថល
Prepaired By: NA002 ​ Date: (1/21/2025 5:46:55 PM )

អគ្គលេខាធិការដ្ឋានរដ្ឋសភា បាននិងកំពុងពន្លឿនការងារ អភិវឌ្ឍន៍ស្ថានប័នរដ្ឋសភា ទៅជាសភាឌីជីថល ស្របតាមគោលដៅ និងចក្ខុវិស័យ ក្នុងការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់រដ្ឋសភា បម្រើប្រទេសជាតិនិងប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។

ក្នុងការអភិវឌ្ឍស្ថាប័នរដ្ឋសភាទៅជាសភាឌីជីថលនេះ ក្រុមការងារមួយត្រូវបានបង្កើតឡើងដែលមានឯកឧត្ដម ឃួន ដាវិត ជាប្រធាន និងបានកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ទំាងការងារបច្ចេកទេសនិងខ្លឹមសារ។ក្រុមការងារនេះក៏បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ អំពីដំណើរការនៃការរៀបចំអភិវឌ្ឍរដ្ឋសភាជាសភាឌីជីថល នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥  នៅវិមានរដ្ឋសភា ដែលដឹកនាំ កិច្ចប្រជុំកិច្ចប្រជុំដោយ ឯកឧត្តម ឃួន ដាវិត និង ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដែលជាអគ្គលេខាធិការរងរដ្ឋសភា។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឃួន ដាវិត បានលើកឡើងថា  នៅក្នុងរយៈពេលប្រមាណជា៨ខែមកនេះ ក្រុមការងារបានសម្រេចលទ្ធផលសំខាន់ៗមួយចំនួនធំ ក្នុងការអភិវឌ្ឍន៍រដ្ឋសភាកម្ពុជា ទៅជា សភាឌីជីថល។

ឯកឧត្តម ឃួន ដាវិត បានបញ្ជាក់ថា ក្រុមការងារបានសម្រេចមួយជំហ៊ានធំ លើបញ្ហាបច្ចេកទេស។ក្រោយពីបានសិក្សា ដកស្រង់ បទពិសោធន៍ នៅបណ្តាប្រទេសមួយចំនួនទំាងក្នុងតំបន់និងអឺរ៉ុប រូមមាន ដូចជានៅរដ្ឋសភាប្រទេសសិង្ហបុរី រដ្ឋសភាសាធារណរដ្ឋកូរ៉េ រដ្ឋសភាប្រទេសថៃ រដ្ឋសភាប្រទេសវៀតណាម និងរដ្ឋសភាប្រទេសបារាំង ជាដើមនោះ ក្រុមការងារសភាឌីជីថល(E- Parliament) របស់ រដ្ឋសភាកម្ពុជា បានធ្វើកិច្ចសហការជាមួយក្រសួងស្ថាប័ន រដ្ឋពាក់ព័ន្ធនិងក្រុមហ៊ុនឯកជនមួយចំនួន លើការបំពាក់សម្ភារៈបច្ចេកទេស ។ 

ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធី Software បានកំពុងដំណើរដោយយកចិត្តទុកដាក់និងដោយរលួន។ ការងារ Software  ដែលរហូតមកដល់ពេលនេះបានបញ្ចប់ការកំណត់ Customize ដែលជាផ្នែកសំខាន់មួយ ហើយការងារ Software នេះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ផ្តើមអញ្ជើញដឹកនាំស្ថាប័នរដ្ឋសភានីតិកាលទី៧នេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានដាក់ចេញនូវផែនការធ្វើកំណែទម្រង់ ស្ថាប័នស៊ីជម្រៅ មានការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ធ្វើកំណែទម្រង់ហិរញ្ញវត្ថុសធារណៈ ដើម្បីប្រសិទ្ធភាពនិងប្រសិទ្ធផលការងារ របស់រដ្ឋសភា នៅក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។ នៅក្នុងនោះសម្តេចក៏បានផ្តល់អាទិភាពលើការអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភា ទៅជាស្ថាប័នសភាឌីជីថល ស្របតាមការរីកចម្រើនរបស់សង្គមជាតិ និងគោលនយោបាយរាជរដ្ឋាភិបាលនិងបច្ចេកវិទ្យាផងដែរ។សភាឌីជីថល ត្រូវគេរំពឹងថានឹងជំរុញប្រសិទ្ធភាពការងាររដ្ឋសភា កាន់តែលឿនរហ័ស និងតម្លាភាព និងសមធម៌។

ឯកឧត្តម ឃួន ដាវិត បានមានប្រសាសន៍ឱ្យដឹងថា ដើម្បីសម្រេចបាននូវផែនការ តាមការចង្អុលបង្ហាញ របស់សម្តេចប្រធានរដ្ឋសភា។ កន្លងមកថ្មីៗនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញទៅសិក្សាស្វែងយល់អំពី ប្រព័ន្ធអនុវត្តការងារសភាឌីជីថល នៅប្រទេសជាច្រើននៅក្នុងនោះមាននៅរដ្ឋសភាប្រទេសបារាំងមួយដែរ។

ភាគីបារាំងបានសន្យាជួយរដ្ឋសភា កម្ពុជាក្នុងការកសាងសមត្ថភាព ការពិគ្រោះយោបល់ផ្នែក    បច្ចេកវិទ្យាក៏ដូចជាបានផ្តល់ទស្សនាទាន លើការរៀបចំកម្មវិធី(Program)សភាឌីជីថលនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម បានលើកឡើងថា រដ្ឋសភាបារំាងបានចែករំលែកចំណេះដឹងនិងបានពន្យល់អំពីប្រព័ន្ធអនុវត្តការងាររបស់ សភាឌីជីថល ដែលក្នុងនោះមានការគ្រប់គ្រង App, ការគ្រប់គ្រង Software  វិធីសាស្ត្រធ្វើការរបស់តំណាងរាស្ត្រ និងការគ្រប់គ្រងធនធានមនុស្ស ជាដើម។
តាមការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមការងារ និងដោយមានការគំាទ្រ ការលើកទឹកចិត្តពីសម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងថ្នាក់ដឹកនាំរដ្ឋសភាគ្រប់លំដាប់ថ្នាក់ ឯកឧត្តម ឃួន ដាវិត និងឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ  មានសុទិដ្ឋិនិយមថា មិនយូរទេ រដ្ឋសភាកម្ពុជានឹងប្រែក្លាយជាសភាឌីជីថល ដូចសភាបណ្តាប្រទេសជឿនលឿន នៅក្នុងសកលលោក។ ប្រការនេះក៏ជាមោទនភាព មួយរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសការទទួលបានសេវាពីតំណាងរាស្រ្តរបស់ប្រជាពលរដ្ឋ មានកាន់តែច្រើន រហ័សនិងប្រកបដោយ ប្រសិទ្ធភាព៕