ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងនិងជាប្រធានក្រុមការងារការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការ ពិនិត្យវឌ្ឍនភាពនិងទិសដៅសម្រាប់អនុវត្តកិច្ចការកែទម្រង់។
របៀបវារៈនៃកិច្ចប្រជុំផ្តោតទៅលើវឌ្ឍនភាពការងារ ទិសដៅបន្តរបស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(ក.ហ.ស) ពិនិត្យពិភាក្សាសេចក្តីព្រាងកិច្ចព្រមព្រៀងសមិទ្ធកម្មសាកល្បងនិងបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះរៀបចំឡើងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី
សមាជិក សមាជិកានៃក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃអគ្គលេខាធិការរដ្ឋានរដ្ឋសភា៕