ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនិងទិសដៅអនុវត្តបន្ត របស់ក្រុមអ្នកនាំពាក្យ ប្រតិកម្មរហ័ស និងយុទ្ធសាស្រ្តនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា __ ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា __ ឯកឧត្តម គឹម សាន្ត ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើការបញ្ចប់គម្រោងសាងសង់អគាររដ្ឋបាលថ្មីរដ្ឋសភាកម្ពុជា __ ឯកឧត្តម ឃួន ដាវិត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ __ គណ:កម្មការទទួលបន្ទុកវិស័យ សុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានីខេត្ត __ Video ៖ សម្តេចតេជោ ហ៊ុ ន សែន បង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា __ វីដេអូព័ត៌មាន៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូត ... __ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាជំទាវ ស្ថិតនៅស្រុកកំពង់ត្រឡាច __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅកម្ពុជា សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរបន្ថែមទៀត __ សមាជិកសភាសែ្វងយល់ពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី តាមរយៈសិក្ខាសាលា ស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំ AIPA Caucus លើកទី១៦​__ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងអញ្ជើញចុះពិនិត្យមើលទីតាំងដីដែលកំពុងឈូសឆាយធ្វើផ្លូវ នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិកសភាសែ្វងយល់ពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី តាមរយៈសិក្ខាសាលា ស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ”
សមាជិកសភាសែ្វងយល់ពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី តាមរយៈសិក្ខាសាលា ស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ”
Prepaired By: NA002 ​ Date: (1/13/2025 11:44:47 PM )

សិក្ខាសាលាផ្សព្វផ្សាយស្តីពី “វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” បានរៀបចំឡើងក្នុងគោលបំណង ជម្រាបជូននូវព័ត៌មាន អំពីវឌ្ឍនភាពការចុះបញ្ជីដីធ្លី ការគ្រប់គ្រងដីធ្លី និងដំណោះស្រាយ ជូនដល់សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងអង្គភាពពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នាសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។

សិក្ខាសាលានេះ បានរៀបចំធ្វើឡើងដោយព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រដោយក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងផ្តល់ព័ត៌មានថ្មីៗ ដើម្បីជាជំនួយស្មារតី ចំពោះសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា នៅក្នុងការអនុវត្តតួនាទីរបស់ខ្លួន ពិសេសនៅក្នុងការចុះសិក្សាស្វែងយល់ការងារ នៅតាមមណ្ឌលរាជធានីខេត្ត ក៏ដូចជានៅពេល ត្រូវចុះជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ ជាដើម។

ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃព្រឹទ្ធសភា បានថ្លែងថា វេទិកាផ្សព្វផ្សាយនាពេលនេះ គឺជាឱកាសនៃការតាំងចិត្តរួមគ្នា ដើម្បីបន្តដោះស្រាយវិវាទដីធ្លីឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត តាមរយៈបទបង្ហាញគន្លឹះ អំពីសមិទ្ធផល បទពិសោធន៍ ការប្រឈម និងទិសដៅក្នុងពេលខាងមុខ ព្រមទាំងសំណួរ ចម្លើយ និងអនុសាសន៍    សំខាន់ៗ ដើម្បីកសាង បរិយាកាសគ្មានវិវាទ សំដៅពង្រឹងពង្រីក សុខដុមនីយកម្មសង្គម ប្រកបដោយចក្ខុវិស័យអភិវឌ្ឍរឹងមាំ និងយូរអង្វែង។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា ការរៀបចំសិក្ខាសាលា និងការជួបជុំគ្នានាឱកាសនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវ ការប្តេជ្ញាចិត្ត រួមគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិដើម្បី ស្វែងរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធិភាព និងនិរន្តរភាព ក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងវិវាទដីធ្លីនិងក្នុងការបម្រើផលប្រយោជន៍របស់ប្រជាជាតិ។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនេះ មានគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការ រវាងសមាជិកសភា និងមន្ត្រីរដ្ឋាភិបាល ដោយជំរុញការសន្ទនា បើកចំហលើការដោះស្រាយ វិវាទដីធ្លី ក្នុងការចូលរួមក្នុងការវាយតម្លៃ និងពិនិត្យលើដំណើរការ និងបញ្ហាប្រឈមក្នុង ការដោះស្រាយវិវាទដីធ្លី ដើម្បីជាមូលដ្ឋាន សម្រាប់ការកែលម្អ។ លើសពីនេះទៅទៀតនឹងផ្តោតលើការពង្រឹង ការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់ ពាក់ព័ន្ធនឹង ការគ្រប់គ្រងដីធ្លី ការអនុវត្តច្បាប់រយៈពេលកន្លងមក និងគោលនយោបាយនានាជុំវិញការគ្រប់គ្រងដីធ្លី។ តាមរយៈការចែករំលែកបទពិសោធន៍ និងការលើកឡើងពីករណី អនុវត្តដោយជោគជ័យ អាចរៀនពីវិធីសាស្ត្រប្រកបដោយ ភាពច្នៃប្រឌិតក្នុងការដោះស្រាយវិវាទដីធ្លី។

ឯកឧត្តមបានលើកទឹកចិត្តឱ្យមាន ការធ្វើវេទិកាផ្សព្វផ្សាយដូចនេះជាច្រើនទៀត ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ ជាពិសេសគឺការផ្សារភ្ជាប់ទំនាក់ទំនង រវាងស្ថាប័ននីតិប្រតិបត្តិនិងស្ថាប័ននីតិប្បញ្ញត្តិ កាន់តែល្អប្រសើរ ដែលនឹងជួយពង្រឹងការអនុវត្ត មុខងាររបស់សមាជិកសភា បានកាន់តែមានប្រសិទ្ធភាពខ្ពស់ រួមចំណែកបន្ថែមទៀត ដល់ការអភិវឌ្ឍប្រទេសជាតិ និងសុខុមាលភាព របស់ប្រជាជនកម្ពុជាទាំងអស់។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែង អំពីសភាពការណ៍រួមនៃ “ការបង្កើតនូវបរិយាកាសគ្មានវិវាទ” ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងផ្តោតទៅលើការចុះបញ្ជីបង្ហើយ ការបញ្ចប់វិវាទដីធ្លី ការផ្តល់សេវាគាប់ចិត្ត ការកំណត់និងគ្រប់គ្រងតំបន់បឹងទន្លេសាប ការរៀបចំនិងលក្ខខណ្ឌប្រើប្រាស់ដី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងការដោះស្រាយវិវាទនៅតាមបុរី ជូនដល់អង្គសិក្ខាសាលា។

ថ្លែងបិទសិក្ខាសាលា ឯកឧត្តម វង សូត អនុប្រធានទី២នៃរដ្ឋសភា បានថ្លែងកោតសរសើរឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ដែលបានផ្តួចផ្តើមឱ្យមានសិក្ខាសាលា​​ ដ៏មានសារៈសំខាន់នេះឡើង សម្រាប់ជាការយល់ដឹងថ្មីមួយ​ដល់អង្គនីតិប្បញ្ញត្តិ។ ឯកឧត្តមបានកោតសរសើរចំពោះឯកឧត្តមសាយ សំអាល់ ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ វឌ្ឍនភាពថ្មីៗ និងដំណោះស្រាយបញ្ហា វិវាទដីធ្លីដោយជោគជ័យនិងបានឆាប់រហ័ស។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា មានមោទនភាពនិងសុទិដ្ឋិនិយមចំពោះក្រសួង រៀបចំដែនដីនគររូបនីយកម្ម ដែលបានខិតខំប្រឹងប្រែង ដោះស្រាយវិវាទដីធ្លី ឱ្យបានកាន់តែល្អប្រសើរឡើង៕