ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមអាយប៉ាជាតិកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនិងមន្ត្រីបច្ទេកទេសមួយចំនួន នៅក្នុងការត្រៀមទទួលរៀបចំកិច្ចប្រជុំ ប្រចាំឆ្នាំរបស់ក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ (The 16th Meeting of AIPA Caucas) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងរៀបចំ ចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។