ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃពុធទី១៤ ខែសីហា ឆ្នាំ២០២៤។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមនឹងឥស្សរជនជាតិជាន់ខ្ពស់ជាថ្នាក់ដឹកនាំសមាជិកសមាជិកា ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ប្រធាន សមាជិក ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាច្រើន បានអញ្ជើញដង្ហែព្រះរាជដំណើររបស់ព្រះអង្គ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
យោងតាមព្រះរាជសារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលជូនជនរួមជាតិថា ក្នុងអំឡុងពេលនៃការយាង បំពេញព្រះរាជទស្សនកិច្ ចនៅសាធារណរដ្ឋប្រជាមានិតចិននេះ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឫទ័យ ប្រោសប្រទាន ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី។
កូនចៅប្រជានុរាស្រ្ត សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំថ្វាយព្រះពរព្រះអង្គ សូមទ្រង់ប្រកបដោយ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រគ្រប់រូបរស់នៅក្នុងសុខសន្តិភាពតរៀងទៅ ព្រមទំាងបានទទួលនូវព្រះរាជជោគជ័យនៅក្នុងព្រះរាជដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិនលើកនេះ ដើម្បីនាំមកនូវផលប្រយោជន៍ថ្មីៗបន្ថែមទៀត ជូនប្រទេសជាតិ និងប្រជានុរាស្រ្តរបស់ព្រះអង្គ ឱ្យកាន់តែរុងរឿងថ្កុំថ្កើងតរៀងទៅ ៕