ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនិងទិសដៅអនុវត្តបន្ត របស់ក្រុមអ្នកនាំពាក្យ ប្រតិកម្មរហ័ស និងយុទ្ធសាស្រ្តនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា __ ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា __ ឯកឧត្តម គឹម សាន្ត ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើការបញ្ចប់គម្រោងសាងសង់អគាររដ្ឋបាលថ្មីរដ្ឋសភាកម្ពុជា __ ឯកឧត្តម ឃួន ដាវិត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ __ គណ:កម្មការទទួលបន្ទុកវិស័យ សុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានីខេត្ត __ Video ៖ សម្តេចតេជោ ហ៊ុ ន សែន បង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា __ វីដេអូព័ត៌មាន៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូត ... __ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាជំទាវ ស្ថិតនៅស្រុកកំពង់ត្រឡាច __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅកម្ពុជា សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរបន្ថែមទៀត __ សមាជិកសភាសែ្វងយល់ពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី តាមរយៈសិក្ខាសាលា ស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំ AIPA Caucus លើកទី១៦​__ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងអញ្ជើញចុះពិនិត្យមើលទីតាំងដីដែលកំពុងឈូសឆាយធ្វើផ្លូវ នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទស្សនកិច្ចនៅវៀតណាម ឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភា CLV លេីកទី១ នៅទីក្រុងវៀងចន្ទន៍
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទស្សនកិច្ចនៅវៀតណាម ឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភា CLV លេីកទី១ នៅទីក្រុងវៀងចន្ទន៍
Prepaired By: NA002 ​ Date: (12/7/2023 12:59:30 AM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ និងវៀតណាម (CLV) លេីកទី១ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះ ក្នុងទីក្រុងវៀងចន្ទន៍។

សម្តេចរដ្ឋសភាធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមពីថ្ងៃទី៣០  ខែវិច្ឆិកា  ដល់ថ្ងៃទី២  ខែធ្នូ និងបន្តដំណើរទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលសភាCLV លើកទី១ នៅប្រទេសឡាវ ពីថ្ងៃទី២ដល់ថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចជាផ្លូវការ និងការចូលរួមកិច្ចប្រជុំកំពូល CLV ក្នុងគោលបំណងបន្តថែរក្សា ពួនជ្រំឱ្យរឹងមាំ  និង គ្រប់ជ្រុងជ្រោយបន្ថែមទៀត នូវទំនាក់ទំនងជិតស្និទ្ធប្រទេសកម្ពុជា និងប្រទេសវៀតណាម និងរវាងប្រទេសកម្ពុជា  និងប្រទេសឡាវ ក៏ដូចជាប្រទេសទំាងបី ក្នុងក្របខ័ណ្ឌCLV ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។

ដំណើរទស្សនកិច្ចនៅប្រទេសជិតខាងភូមិផងរបងជាប់កម្ពុជា នាពេលនេះ ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់សម្តេចប្រធានរដ្ឋសភា ចាប់តំាងពីរដ្ឋសភានីតិកាលទី៧បានប្រសូត្រឡើង។

នៅគ្រប់ជំនួបពិភាក្សាការងាររវាងសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ជាមួយឯកឧត្តម វឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម ក៏ដូចជាជំនួបរវាងសម្តេចប្រធានរដ្ឋសភា ជាមួយឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន (Xaysomphone Phomvihane )  ប្រធានរដ្ឋសភាឡាវ  ថ្នាក់ដឹកនាំរដ្ឋសភាទំាងបីប្រទេស បានលើកឡើងពីសារៈសំខាន់នៃចំណងមិត្តភាពរវាងប្រទេសជិតខាង ថា  បានឈរលើសាមគ្គីភាព ការជឿទុកចិត្ត ការគោរព និងការយោគយល់គ្នា ទៅវិញទៅមក បាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសនិងប្រជាជននៃប្រទេសនីមួយៗ។

ចំណងមិត្តភាពប្រទេសជិតខាងមិនត្រឹមចូលរួមចំណែកដល់វិបុលភាព សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា នៅឡាវ និងនៅប្រទេសវៀតណាម ប៉ុណ្ណោះទេ ថែមទំាងនាំមកនូវវិបុលភាព ស្ថិរភាពនិងការអភិវឌ្ឍសម្រាប់តំបន់និងសកលលោកទៀតផង។ ក្នុងខណៈដែលពេលបច្ចុប្បន្ននេះ សកលលោកកំពុងស្ថិតក្នុងការប្រឈម ស្មុគស្មាញពីការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ ការប្រឈមនឹងការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងជំងឺរាតត្បាត នានា ជាដើមនោះ៕