អគ្គលេខាធិការរដ្ឋានរដ្ឋសភា បានអញ្ជើញជួបប្រជុំពិភាក្សាការងារនៅសេសសល់ ជាមួយក្រុមហ៊ុនសាងសង់អគាររដ្ឋបាលថ្មីរដ្ឋសភានិងក្រុមប្រឹក្សាបច្ចេកទេស __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលអង្គការ JCIA និងសហការី ចូលជួបសម្តែងការគួរសម __ ក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញា ស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ __ ឯកឧត្តម កែវ ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន (AIPA) នៅប្រទេសម៉ាឡេស៊ី __ ឯកឧត្តម នឹម ច័ន្ទតារា ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី​ការអនុម័ត​យល់ព្រមលើ​កិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ __ គណៈកម្មការទី៤នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាលើកិច្ច​ព្រមព្រៀង​បន្ថែមទៅ​លើ​សន្ធិសញ្ញា​ស្តីពី​តំបន់ អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនចេញដំណើរទៅបំពេញបេសកកម្ម __ ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន (AIPA) នៅប្រទេសម៉ាឡេស៊ី __ រដ្ឋសភាអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ មកពិនិត្យសិក្សា __ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥__ សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាស្ដីពីការបិទសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ និងលទ្ធផលការងារដែលរដ្ឋសភាសម្រេចបាន__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥__ ញត្តិគាំទ្រ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ហូ ណូន ជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូ កាកបាទក្រហម អូស្រ្តាលី
លោកជំទាវ ហូ ណូន ជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូ កាកបាទក្រហម អូស្រ្តាលី
Prepaired By: NA001 ​ Date: (11/7/2013 5:22:20 PM )

គណៈកម្មការ​សុខា​ភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ​បណ្តុះបណ្តាល វិជ្ជាជីវៈ និង កិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ហូ ណូន ប្រធាន គណៈកម្មការ​ បានទទួលជួបពិភាក្សា ការងារ ​ជាមួយ​លោកស្រី វេជ្ជបណ្ឌិត សាលី ថូម៉ាស ( Sally Thomas ) នាយកផ្នែក​ សេ​វាអន្តរ​ជាតិ នៃ​អង្គភាព ​សេវា​​ផ្តល់​ឈាម​​​   កា​កបាទ​ក្រហមអូស្ត្រាលី និង សហការី នៅវិមានរដ្ឋសភា នារសៀល ថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នំា២០១៣  ។

​ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត សាលី ថូម៉ាស់ បានមានប្រសាសន៍លើកឡើងពីបេសកកម្ម នៃកម្មវិធីក្នុងការ​ផ្តល់​​ឈាមរបស់ អង្គការសុខភាព​ពិភពលោក ថាជាផ្នែកមួយ ដើម្បីជំរុញ ការផ្តល់ឈាម ដោយស្មគ្រ័ចិត្ត​នៅលើពិភពលោក ឲ្យមានចំនួនច្រើន ដើម្បីជួយ សង្រោ្គះ ជនរងគ្រោះ ដែលត្រូវការឈាមជាចំាបាច់នោះ។ ជាមួយគ្នា​នេះ លោកស្រី សាលី ថូម៉ាស់ ក៏បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាព មនុស្សធម៌ ការបរិច្ចាកឈាម នៅក្នុងព្រះរាជា​ណាចក្រកម្ពុជា ថា កំពុងមានសកម្មភាពខ្លំាងក្លា គួរឲ្យកោតសរសើរ។

លោកស្រីវេជ្ជបណ្ឌិត សាលី ថូម៉ាស់ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការជាមួយម្ចាស់ជំនួយអន្តរជាតិ ជាច្រើនទាក់ទង ទៅនឹង កម្មវិធីឈាម ក្នុងនោះមានអង្គការសុខភាពពិភពលោក រដ្ឋាភិបាលសហរដ្ឋ​អាមេរិក ​មូលនិធិសកលរបស់អង្គការកាកបាទក្រហម អូស្រ្តាលី ដើម្បីជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ឲ្យយល់​ដឹង​ពីសារៈសំខាន់ ក្នុងការបរិច្ចាកឈាម ដែលជាសកម្មភាពមនុស្សធម៌ ក្នុងសង្គម មិន​អាចខ្វះ​បាន ទោះបីជានៅប្រទេស​ណា​ក៏ដោយ។ លោកស្រីវេជ្ជបណ្ឌិត បាន​ឲ្យដឹងថា នៅ​ក្នុងប្រទេស​អូស្រ្តាលី សេវាផ្តល់ឈាម ទទួល បានពីការបរិច្ចាក​ឈាម ដោយស្ម័គ្រចិត្តជិត១លាន ប្លោកក្នុងមួយឆ្នាំៗ ដើម្បីធានាដល់​ការផ្គត់​ផ្គង់​សេវាឈាមដល់អ្នកជំងឺ ឲ្យបាន​១០០%។

ជាការឆ្លើយតប លោកជំទាវ ហូ ណូន បានមានប្រសាសន៍​ថា គោលនយោបាយ​ និងយុទ្ធសាស្រ្តជាអាទិភាព​របស់ កម្មវិធីជាតិផ្តល់ឈាម​ របស់រាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​អនុម័ត ​ដោយក្រសួងសុខាភិបាលកាលពីឆ្នាំ ២០០៣​ ហើយដែលមាន មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាស្ថាប័នដើរតួនាទី ស្នូលក្នុងការជំរុញឲ្យប្រជាពលរដ្ឋ​ ស្ម័គ្រចិត្ត​ផ្តល់ឈាម​នោះ ឃើញថាកំពុង​ ខិតខំ​ប្រឹងប្រែ​ង​ជាខ្លំាង ដើម្បី​ធានា នូវការផ្គត់​ផ្គង់​​ឈាម ដល់អ្នកជំងឺ និងការសង្រ្គោះ​បន្ទាន់​នានា ទំាងនៅក្នុងមន្ទីរពេទ្យរដ្ឋ និង ឯកជនទាំងអស់ ទូទំាងប្រទេសកម្ពុជា។

លោកជំទាវប្រធានគណៈកម្មការ បានជម្រាបជូន លោកស្រីប្រធានគណៈប្រតិភូថា ជាលទ្ធផលកាលពី​ឆ្នាំ ២០០៣ បរិមាណផ្តល់ឈាម មានតែក្នុងចំនួនប្រមាណ ២០.០០០ម៉ឺនប្លោកប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១២ បរិមាណ​ផ្តល់​ឈាម បានកើនឡើងដល់ ៥០.០០០ម៉ឺនប្លោក ហើយចំនួននេះ មិនបានរាប់បញ្ចូល​ចំនួនប្លោកឈាម ដែល​ទទួលបានចំនួន​ប្រមាណ​ជា ១០.០០០ម៉ឺនប្លោកក្នុង១ឆ្នាំៗ ដោយមន្ទីរពេទ្យ គន្ធបុប្ជានោះទេ។

តែទោះជាយ៉ាងណាលោកជំទាវ ហូ ណូន បានកត់សម្គាល់​ថាចំនួនអ្នកផ្តល់​ឈាមដោយស្ម័គ្រចិត្ត នៅ​មានកំរិតទាបនៅឡើយ ដែលមិន ទាន់អាចឆ្លើយតប នឹងតម្រូវការបាននៅឡើយទេ ហេតុដូច្នេះហើយ នៅកម្ពុជាតម្រូវ​ការ​ឈាមមួយចំនួន ត្រូវ​ពឹងផ្អែកលើការផ្តល់ឈាម ពីក្រុមគ្រួសារ​ អ្នកជំងឺដើម្បីបំពេញតម្រូវការ ។

លោកជំទាវ​ ហូ ណូន បាន​ទាញការកត់សម្គាល់ថា ការបរិច្ចាកឈាមនៅកម្ពុជា មានសកម្មភាព​ផុសផុល​ឡើងក្រោយពី សម្តេចអគ្គមហា- សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីកម្ពុជា បានមានប្រសាសន៍ ណែនាំ​កាលពី ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១១ ក្នុងទិវាពិភព នៃអ្នកបរិច្ចាកឈាម ដោយ​សម្តេច​ បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្រ្តីរាជការទំាងអស់ សូមស្ម័គ្រចិត្តបរិច្ចាកឈាម ដើម្បីជួយសង្រ្គោះ ជីវិត​មនុស្ស ជា​តិទំាង​មូល​​៕